Yearendyearend1140x150

អ៊ីរ៉ង់រិះគន់អាមេរិកចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីស៊ីធីវី

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ បានរិះគន់សហរដ្ឋអាមេរិកចំពោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់តាមអំពើចិត្ត និងបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ទង្វើនេះត្រូវបានអ៊ីរ៉ង់ចាត់ទុកថា ជាការប្រកាន់ពូជសាសន៍ ហើយអ៊ីរ៉ង់លែងជឿលើការសន្យាណាមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកទៀតដែរ។ ការថ្លែងរបស់ប្រធានាធិបតីអ៊ីរ៉ងលោក Ebrahim Raisi នៅក្នុងកិច្ចពិភាក្សាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីថ្ងៃទី ២១ ខែ កញ្ញា។

លោក Ebrahim Raisi បាននិយាយថា របាយការណ៍ចំនួន ១៥ ដែលចេញដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានបង្ហាញថា អ៊ីរ៉ង់បានរក្សាការសន្យារបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកមិនបានបំពេញកាតព្វកិច្ចដកទណ្ឌកម្មចេញទេ។ សហរដ្ឋអាមេរិកបានរំលោភនិងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប៉ុន្តែបានបន្តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រជាជនអ៊ីរ៉ង់។

លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា ទណ្ឌកម្ម គឺជាមធ្យោបាយថ្មីមួយនៃសង្គ្រាមសម្រាប់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសដទៃទៀតនៅលើពិភពលោក។ ការដាក់ទណ្ឌកម្មលើឱសថក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Ebrahim Raisi ក៏បានរិះគន់អាមេរិកចំពោះការជ្រៀតជ្រែករបស់អាមេរិកនៅក្នុងកិច្ចការមជ្ឈឹមបូព៌ាផងដែរ។ ដោយវត្តមានយោធាអាមេរិកនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ គឺជាឧបសគ្គធំបំផុតចំពោះការបង្កើតលទ្ធិប្រជាធិបតេយ្យនិងឆន្ទៈជាតិ។

លោក Ebrahim Raisi ឈុតឆាកពីរបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំនេះ។ មួយគឺការកាន់កាប់សភាអាមេរិកនៅថ្ងៃទី ៦ ខែមករា និងមួយទៀតគឺជាទិដ្ឋភាពនៅអាកាសយានដ្ឋានក្រុងកាប៊ុលនៅពេលដែលកងកម្លាំងអាមេរិកដកថយពីអាហ្វហ្គានីស្ថានកាលពីខែសីហា៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង