Yearendyearend1140x150

ថ្ងៃកាន់បិណ្ឌ១៖រដ្ឋាភិបាលស្នើឱ្យអាជ្ញាធរបង្កើនការពារសុវត្ថិភាពជូនពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ហើយ នៅថ្ងៃពុធ ទី២២កញ្ញានេះ។នៅថ្ងៃដំបូលនៃពិធីកាន់បិណ្ឌប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

សម្តេច ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ កញ្ញានេះ បានថ្លែងថា ពិធីកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។

ក្នុងឱកាសនេះ សម្តេចនាយកដ្ឋមន្ត្រីនៃកម្ពុជា បានស្នុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ហើយបានស្នើសុំប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។

ការកាន់បិណ្ឌដូច្នេះ នឹងត្រូវបន្តទៅមុខរយៈពេលកន្លះខែទៀត មុននឹងបញ្ចប់ដោយថ្ងៃភ្ជុំបិណ្ឌ នៅថ្ងៃទី១២ខែក្រោយ។ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិតាំងពីបុរាណកាលមកម្ល៉េះ។ ពិធីបុណ្យនេះ ជាការពិត បានស្ដែងឲ្យឃើញពីទំនៀមទម្លាប់ធ្វើបុណ្យធ្វើទានរបស់ខ្មែរ។ លើសពីនេះ ក៏មានផងដែរ ជំនឿកម្មផល និងការគោរពដឹងគុណចំពោះមាតាបិតា និងញាតិសណ្ដាន។

គួរបញ្ជាក់ថា បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យធំៗដទៃទៀត នៃ​ព្រះ​រាជពិធី​ទ្វារ​ទស​មាស ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​បុរាណកាល​មកម្ល៉េះ។ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ ពុទ្ធបរិស័ទ​ខ្មែរ ទាំង​ក្មេង​ទាំងចាស់ តែងតែ​ដាក់​វេន​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម។ ជាការ​ពិត នេះ​គឺជា​អត្ថន័យ​ដំបូងបង្អស់ ដែល​គេ​អាច​បកស្រាយ​អំពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង