Yearendyearend1140x150

កម្ពុជា-ឡាវសន្យាជំរុញទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែគ្រប់ជ្រុងជ្រោយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន  និងលោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋឡាវ នៅវិមានសន្តិភាព ថ្ងៃទី០៩ កុម្ភៈ ។

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា និងប្រទេសឡាវ បានប្រកាសរួមគ្នាជំរុញទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ជំហរថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋឡាវនៅវិមានសន្តិភាព។

ក្នុងជំនួបនោះសម្តេចហ៊ុន សែន និង លោក ប៊ុនញ៉ាំង វរជីត បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ។លោក ប៊ុនញ៉ាំង វរជីតប្រធានរដ្ឋឡាវ យល់ឃើញថា កម្ពុជា និងឡាវជាប្រទេសភូមិផងរបងជាមួយគ្នា និង ជាប្រទេសជិតខាងដ៏ល្អ ហើយជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមក កាន់តែកើនឡើង និងមានសុវត្ថិភាពនិងសន្តិសុខល្អផងដែរនៅតាមបណ្ដោយព្រំដែន។

លោក ប៊ុនញ៉ាំង វរជីត មានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលយូរអង្វែង ដែលប្រការនេះបានជំរុញបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និង កាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេច ហ៊ុន សែន បានឯកភាពជាមួយនឹងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលលើកឡើងដោយលោក ប៊ុនញ៉ាំង វរជីត។សម្តេចក៏បានលើកទឹកចិត្តឱ្យកម្ពុជា-ឡាវគប្បីជំរុញ ទំនាក់ទំនងនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ស្របទៅនឹងអ្វីដែលបានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ទាក់ទងនឹងបញ្ហាព្រំដែនវិញ សម្តេចហ៊ុន សែន យល់ថា អាជ្ញាធរដែនដីទាំងសងខាងត្រូវដើរតួយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងឱ្យបានជិតស្និទ្ធ ដោយអាចរៀបចំឱ្យមានជាកម្មវិធីកីឡារួមគ្នាផង ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះ អាចឈានទៅដល់ការដោះស្រាយរៀងរាល់បញ្ហាទាំងឡាយដែលកើតមាននៅតាមព្រំដែន។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង