Smart saver cctime web bannertif

មនុស្សជាង៥ពាន់នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីផ្ទុះភ្នំភ្លើងមួយនៅអេស្ប៉ាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ AFP

អេស្ប៉ាញ៖ ភ្នំភ្លើង Cumbre Vieja បានផ្ទុះឡើងនៅកោះកាណារីប្រទេសអេស្ប៉ាញ បានបំផ្លាញផ្ទះប្រហែល ១០០ ខ្នង និងបង្ខំឲ្យមនុស្សចំនួន ៥.៥០០ នាក់ចាកចេញពីតំបន់នោះ។

ការផ្ទុះភ្នំភ្លើងនេះ បានបញ្ចោញផ្សែងខ្មៅដ៏ក្រាស់ទៅលើមេឃ និងមានកម្អែលភ្នំភ្លើងហូរចុះពីលើភ្នំមកកោះឡាប៉ាល់ម៉ា។ ភ្នំភ្លើងនេះ បានបំផ្លាញផ្ទះប្រហែល ១០០ ខ្នង នៅលើកោះកាណារី ប្រទេសអេស្ប៉ាញ មួយថ្ងៃបន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើង ដែលបានបង្ខំឲ្យមនុស្សចំនួន ៥.៥០០ នាក់ចាកចេញពីតំបន់នេះ។

យោងតាមវិទ្យាស្ថានភ្នំភ្លើងរបស់កោះកាណារីបានឲ្យដឹងថា លំហូរកម្អែលភ្នំភ្លើង កំពុងធ្វើចលនាក្នុងល្បឿនប្រហែល ៧០០ ម៉ែត្រក្នុងមួយម៉ោង និងមានសីតុណ្ហភាពជិត ១០០០ អង្សាសេ (១.៨៣០ អង្សាហ្វារិនហៃ)៕

ប្រភពរូប៖ AFP


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង