Cct850x100 1
1800px x h300px kh

វៀតណាមរកឃើញករណីឆ្លងក្នុងស្រុកចំនួនជាង១ម៉ឺននាក់បន្ថែមទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាមបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ១០.០២៥ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៦៨២.៦១៨ ករណី។

តំបន់ទាំងបីដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥.៤៩៦ ករណី, ប៊ិញឌឿង មាន ២.៣៣២ ករណី និង ដុងណៃ មានចំនួន ៩៥៣ ករណី។

ចំនួនស្លាប់ថ្មី ២៣៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិកាលពីថ្ងៃអាទិត្យ។ រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៧.០៩០ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងទាំងអស់។

ទន្ទឹមនឹងនេះ អ្នកជំងឺកូវីដ -១៩ ចំនួន ៩.១៣៧ នាក់ត្រូវបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនសរុបនៃករណី ដែលបានជាសះស្បើយមកដល់ពេលនេះមានចំនួន ៤៥៧.៥០៥ នាក់។

ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៤ លាននាក់ និងមនុស្សប្រហែល ៦.៥ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

Khcct banner

អត្ថបទទាក់ទង