Yearendyearend1140x150

ឥណ្ឌាគ្រោងទទួល«ភ្ញៀវទេសចរ»ឡើងវិញដោយផ្តល់ទិដ្ឋការឥតគិតថ្លៃសម្រាប់អ្នកទេសចរ៥០ម៉ឺន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ RT

ឥណ្ឌា៖រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសពីគម្រោងបើកឡើងវិញសម្រាប់វិស័យទេសចរណ៍អន្តរជាតិ ដោយនឹងចេញទិដ្ឋាការដោយឥតគិតថ្លៃដល់អ្នកដំណើរ ៥០០.០០០ នាក់ដំបូងដែលបានបំណងចូលមកទេសចរក្នុងប្រទេសយកអាស៊ីខាងត្បូងមួយនេះ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលឥណ្ឌា បានគូសបញ្ជាក់ថា ប្រទេសនេះនឹងបើកព្រំដែនឥណ្ឌាឡើងវិញ សម្រាប់អ្នកទេសចរអន្តរជាតិ ហើយនឹងអាចត្រូវបានចេញផ្សាយនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការសម្រេចចិត្តបើកដំណើរការឡើងវិញនៅពេលនេះ អាជ្ញាធរនៅតែសម្រេចចិត្តថា តើត្រូវអនុវត្តលក្ខខណ្ឌកំណត់ណាមួយសម្រាប់អ្នកដំណើរដូចជា ប័ណ្ណចាក់វ៉ាក់សាំង ឬថាតើត្រូវរឹតត្បិតការមកដល់ពីប្រទេសណាខ្លះ។

សារព័ត៌មាន Times of India បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្នុងការសម្រេចបើកទទួលទេសចរឡើងវិញនេះនឹងផ្តល់ជូនទិដ្ឋាការឥតគិតថ្លៃរហូតដល់ចុងខែមីនាឆ្នាំ ២០២២ ឬសម្រាប់អ្នកដំណើរ ៥០០,០០០ នាក់ដំបូងដែលនឹងធ្វើឡើងឡើងក្នុងពេលឆាប់ៗ។សារព័ត៌មាននេះ បានរាយការណ៍ថា ព័ត៌មានអំពីទិដ្ឋាការឥតគិតថ្លៃនឹងត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្រ្តី Narendra Modi ។

គួរបញ្ជាក់ថា ឥណ្ឌាស្ថិតក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ច្រើនជាងគេពីកូវីដ-១៩ដោយមានករណីឆ្លងជិត ៣៣.៥ លានករណីនិងស្លាប់ជិត ៤៤៥.០០០ នាក់។ ទោះយ៉ាងណាក៏ដោយថ្មីៗនេះ គេបានចាប់ផ្តើមឃើញការធ្លាក់ចុះនៃការឆ្លងកូវីដ១៩។

របាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលឥណ្ឌាដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានរកឃើញករណីថ្មីចំនួន ៣០.៧៧៣ ករណីនិងការស្លាប់ចំនួន ៣០៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អត្រានៃការជាសះស្បើយរបស់ឥណ្ឌាមានចំនួន ៩៧,៦% និង ជាង ១៤.៥% នៃប្រជាជនរបស់ខ្លួនត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង