Yearendyearend1140x150

សម្តេចហ៊ុន សែន៖កសិករមិនគ្រាន់ចិញ្ចឹមសត្វផ្គត់ផ្គង់គ្រួសារទេ តែក៏ត្រូវផ្គត់ផ្គង់ទីផ្សាផងដែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ដឹកនាំការប្រជុំដើម្បីរកដំណោះស្រាយពិនិត្យមើលក្របខណ្ឌគោលនយោបាយ ច្បាប់នានាដែលចាំបាច់ត្រូវកែ​សម្រួល​ដើម្បីឱ្យស្របជាមួយសភាពការ និង ផល់ប្រយោជន៍ប្រជាជន។ការណែនាំនេះ ធ្វើឡើងក្រោយពីផ្ទុះរឿងមន្ត្រីមូលដ្ឋាលចុះហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារដោយតម្រូវឱ្យសុំច្បាប់អនុញ្ញាត។

សម្តេច ហ៊ុន សែន បានថ្លែងថា ក្នុងដំណាក់ការបច្ចុប្បន្ននេះកំពុងស្ថិតនៅគឺជាដំណាក់ការកសិ.ពាណិជ្ជកម្មដែលកសិករកម្ពុជាមិនគ្រាន់តែដាំដុះឬចិញ្ចឹមសត្វដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជម្ងឺឆ្លងដែលចេញពីសត្វដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។

ឯកឧត្តម វេង សាខុន បានគោរពទទួលយកទៅអនុវត្តន៍តាមអនុសាសន៍របស់សម្តេច។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ កញ្ញានេះ បានស្នើសុំឱ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីហាមពលរដ្ឋកុំឱ្យសម្លាប់សត្វចិញ្ចឹមយកសាច់។ការស្នើសុំនេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន បានឃើញនូវវីដេអូចែកចាយនៅតាមបណ្តាញសង្គមដោយមានមន្ត្រីមូលដ្ឋាលចុះហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារដោយតម្រូវឱ្យសុំច្បាប់អនុញ្ញាត។

ករណីនេះកើតឡើងនៅក្នុងខេត្តកណ្តាល។រដ្ឋបាលខេត្តកណ្តាលអះអាងថា អ្នកដែលសម្លាប់ពពែនោះ គឺសម្លាប់ដើម្បីធ្វើអាជីវកម្ម ទើបអាជ្ញាធរតម្រូវឲ្យចូលកន្លែងពិនិត្យសុខភាពសត្វ ប៉ុន្តែម្ចាស់អាជីវកម្មរូបនោះ មិនព្រម។

យោងតាមច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ មាត្រា១១២ ចែងថា អ្នកដែលធ្វើសន្និធិ ឬចែកចាយសាច់សត្វ ឬផលិតផលត្វដោយគ្មានត្រា ឬស្លាកបសុព្យាបាលសម្គាល់ នឹងត្រូវពិន័យប្រាំពីរលានរៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង