Cct850x100 1
1800px x h300px kh

អាមេរិកគ្រោងនឹងចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CNBC

អាមេរិក៖ គណៈកម្មការប្រឹក្សាវ៉ាក់សាំងនិងថ្នាំការពារជីវសាស្ត្រពាក់ព័ន្ធរបស់រដ្ឋបាលចំណីអាហារនិង ឳសថអាមេរិកបានជួបប្រជុំគ្នានៅថ្ងៃទី ១៧ ដើម្បីពិភាក្សាពីការប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ នៅសហរដ្ឋអាមេរិក។ ហើយក្រុមមនុស្សដែលមានហានិភ័យខ្ពស់ទទួលបានការចាក់វ៉ាក់សាំងការពារ ៦ ខែបន្ទាប់ពីការចាក់វ៉ាក់សាំង Pfizer លើកទី ២ រួច។

ទាក់ទងនឹងបញ្ហា ថាតើមនុស្សដែលស្ថិតនៅក្នុងក្រុមមនុស្សដែលមានហានិភ័យខ្ពស់អាចទទួលបានវ៉ាក់សាំងការពារកូវីដ១៩ឬអត់ លទ្ធផលនៃការបោះឆ្នោតរបស់គណៈកម្មាធិការ គឺថាសមាជិកភាគច្រើនរបស់ខ្លួនប្រឆាំងនឹងការចាក់វ៉ាក់សាំងដូសជំរុញនេះ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ សមាជិកនៃគណៈកម្មការនេះ បានសម្តែងការសង្ស័យអំពីសុវត្ថិភាពនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចំពោះយុវជន ហើយសង្ឃឹមថានឹងឃើញទិន្នន័យបន្ថែមអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរយៈពេលវែងនៃការចាក់វ៉ាក់សាំងនេះ។

រដ្ឋបាលឳសថអាមេរិកនឹងប្រកាសពីការសម្រេចចិត្តចុងក្រោយ ស្តីពីវិធានចាក់វ៉ាក់សាំងដូសជំរុញការពារកូវីដ១៩ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គណៈកម្មាធិការប្រឹក្សានៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិកក៏នឹងជួបប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីរបៀបអនុវត្តសេចក្តីសម្រេចចុងក្រោយរបស់រដ្ឋបាលឱសថអាមេរិកស្តីពីការចាក់វ៉ាក់សាំងនេះផងដែរ។

រដ្ឋបាលលោក បៃ ដិន បានប្រកាសកាលពីខែសីហាថា សហរដ្ឋអាមេរិកមានគម្រោងផ្តល់ឱ្យសាធារណជននូវការចាក់វ៉ាក់សាំងដូសជំរុញការពារកូវីដ១៩ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា។ ទោះយ៉ាងណាផែនការនេះ នៅតែស្ថិតក្រោមការយល់ព្រមពីរដ្ឋបាលឳសថអាមេរិកនិងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកជាមុនសិន។

យោងតាមរបាយការណ៍ស្រាវជ្រាវមួយដែលចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកនៅថ្ងៃទី ១៧ វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ថ្មីចំនួន ៣ ដែលអាចរកបាននៅសហរដ្ឋអាមេរិកគឺ ភីហ្វ័យហ្សីម៉ូឌែរណា និង វ៉ាក់សាំងចនសុននិងចនសុន នៅតែមានប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩ ។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគលើករណីមនុស្សចំនួន ៣៦៨៩ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដោយមានការឆ្លងមេរោគថ្មីពីមន្ទីរពេទ្យចំនួន ២១ នៅក្នុងរដ្ឋ ចំនួន ១៨ របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១១ ខែមីនាដល់ថ្ងៃទី ១៥ ខែសីហាឆ្នាំនេះ បានរកឃើញថា វ៉ាក់សាំងចំនួន៣មានប្រសិទ្ធភាពក្នុងការការពារកូវីដ១៩ ក្នុងនោះវ៉ាក់សាំងម៉ូឌីណា ៩៣% , វ៉ាក់សាំង ភីហ្វ័យហ្សឺ ៨៨% និងវ៉ាក់សាំងចនសុននិងចនសុន ៧១%៕

Khcct banner

អត្ថបទទាក់ទង