Yearendyearend1140x150

ជប៉ុនប្រគល់ម៉ូតូចំនួន៤០០គ្រឿងជូនក្រសួងសុខាភិបាលកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ម៉ូតូចំនួន ៤០០ គ្រឿងដែលជប៉ុនប្រគល់ឱ្យក្រសួងសុខាភិបាលកម្ពុជា 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជាបានទទួលម៉ូតូចំនួន ៤០០ គ្រឿងពីប្រទេសជប៉ុន សម្រាប់ប្រើប្រាស់ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលម៉ូតូចំនួន ៤០០ គ្រឿង ត្រូវបានប្រារព្វឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូចំនួន ៤០០ គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈ “គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា” ដែលម៉ូតូទាំងអស់នោះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល។

ទីភ្នាក់ងារ JICA នឹងបន្តសហការជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់នូវឧបករណ៍ និងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀតក្នុងកំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតនេះ។ យើងសង្ឃឹមថាការគាំទ្រទាំងនេះនឹងអាចជួយដល់បុគ្គលិកសុខាភិបាលដែលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង