Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន៖ឈប់ស្រមើស្រមៃថា«បក្សដែលតុលាការរំលាយ»រស់ឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៦ កញ្ញានេះ បានផ្ញើសារដល់ក្រុមអតីតបក្សប្រឆាំងដោយបញ្ជាក់​ថា​ ​នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន  និងឱ្យអតីតបក្សប្រឆាំងប្រុងប្រយ័ត្ឋកុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផល់ប្រយោជន៍ជាតិ ហើយកុំស្រមើស្រមៃ«បក្សដែលតុលាការរំលាយ»រស់ឡើងវិញ។

ឆ្លើយតបសារជាសំណួររបស់មហាជន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែក្រុមប្រឆាំងមិនយល់អំពីការបង្រួបបង្រួមជាតិទេ ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។

បើតាមសម្តេច ហ៊ុន សែន អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក2/3សិនចាំគិតដល់ការលើកលែងទោសឬបន្ធូបន្ថយទោស។ចំណែកសម្រាប់ដំណើការនយោបាយកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយទាំងគណបក្សចាស់និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។

សម្តេច ហ៊ុន សែន ថ្លែងថា "សុំកុំយល់ខុសថាខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចារឱយសោះតែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្វាមឱយភ្លឺភ្នែកថានៅកន្លែងណាក៍មានមនុស្សរបស់ហ៊ុន សែនដែរសូមប្រុងប្រយត្ឋ័កុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផល់ប្រយោជន៍ជាតិ។"

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ឈប់ស្រមើស្រម៉ៃថាបក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ ហ៊ុន សែន នឹងលើកលែងទោសឱយ ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ.ហ៊ុន សែនខ្លាចអន្តរជាតិ។ល។

គួរបញ្ជាក់ថា បើទោះបីថ្លែងចំឈ្មោះបក្សណា តែគេអាចដឹងបានថា គឺសំដៅគណបក្សសង្រ្គោះជាតិដែលត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ដែលគិតមកដល់ពេលនេះមានរយៈពេលជិត៤ឆ្នាំហើយ៕

Khcct banner

អត្ថបទទាក់ទង