Cct850x100 1
1800px x h300px kh

ក្រុមហ៊ុន៣ទៀតបោះទុនវិនិយោគ៨,៥លានដុល្លារបង្កើតរោងចក្របង្កើតការងារជាង៤ពាន់កន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាទទួលបានការវិនិយោគជាផ្លូវការពីក្រុមហ៊ុនចំនួន៣បន្ថែមទៀតក្នុងទំហំទឹកប្រាក់ជាង៨,៥លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រកាត់ដេរ និងស្បែកជើង ហើយអាចបង្កើតការងារបានចំនួន ៤, ៣០៦ កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនចំនួន៣ដូចជា ៖ ១- NEW T&K TEXTILE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

២- YUAN SHEN TAI CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។

៣- FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង៕


Khcct banner

អត្ថបទទាក់ទង