Yearendyearend1140x150

សាលារដ្ឋនិងឯកជននៅភ្នំពេញសម្រាប់អនុវិទ្យាល័យនិងវិទ្យាល័យបើកឡើងវិញនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ការសម្រេចនេះ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា អត្រាភាគរយខ្ពស់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូសជូនលោកគ្រូ-អ្នកគ្រូ និង បុគ្គលិកអប់រំសរុបបាន ១០,៩៤៨ ទាក់ ស្មើនឹង ៩៨% នៃស្ថិតិសរុប រឹងចំនួន ២% ដែលនៅសេសសល់ភាគច្រើនមានបញ្ហា សុខភាពផ្ទាល់ខ្លួន និង កំពុងបន្តផ្តល់ជូនវ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញ បន្ថែមទៀត ។

ចំពោះ កុមារ និងយុវវ័យមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ចាក់វ៉ាក់សាំងសរុបបាន ១៩៩.៦០៣ នាក់ លើសពីផែនការដែលបានកំណត់ ខណៈគ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញមាន ចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មាន លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញ ចំនួន ១៣៩.៥៧៨ នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង