Cct850x100 1
1800px x h300px kh

លោក វ៉ាង យី៖ចិនមិនភ្ជាប់«លក្ខខណ្ឌ»ក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០២០។

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី ១២ កញ្ញានេះ មានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។ក្នុងជំនួបនោះ លោក វ៉ាង យី បានថ្លែងថា  ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើនិយាយហើយមិនធ្វើ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយចប់ជំនួប លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងបដិសេធពីការចោទប្រកាន់ពីប្រទេសមួយចំនួន ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសចិន និងកម្ពុជា។ហើយបានអះអាងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងគំរូបមួយសម្រាប់សហគមន៍អន្តរជាតិ ដោយគោរពគ្នាទៅវិញទៅមក។

លោកវ៉ាង យី ថ្លែងថា "មិត្តភាពរវាងកម្ពុជា និងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញជាគំរូបមួយដល់សគមន៍អន្តរជាតិ ក៏ដូចជាការកសាងវាសនារួម ដោយគោរពគ្នាទៅវិញទៅមក"។

លោកវ៉ាង យី បានសង្កត់ធ្ងន់ថា ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងកិច្ចសហប្រតិបត្តិការណ៍នោះទេ ហើយចិនប្រឆាំងដាច់ខាតចំពោះទង្វើនិយាយហើយមិនធ្វើ។ហើយភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍនានា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងដូចជាដែក។

ឈរទន្ទឹមនឹងលោក វ៉ាង យី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងអរគុណចំពោះចិនដែលបានជ្រោមជ្រែងកម្ពុជា ជាពិសេសការផ្តល់វ៉ាងសាំង ដែលជាវត្ថុចាំបាច់ ដែលកម្ពុជា កំពុងត្រូវការក្នុងស្ថានភាពបច្ចុប្បន្ន។

បើតាមឯកឧត្តម ប្រាក់ សុខុន ជំនួយរបស់ចិនជាគំរូសាមគ្គីភាពរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាអភិវឌ្ឍជាមួយបណ្តាលប្រទេសនៅលើពិភពលោក។កម្ពុជាបានប្រកាសបដិសេធ ចំពោះការចោទប្រកាន់របស់មតិមួយចំនួនដែលថា កម្ពុជាអាចជាប់អន្ទាក់បំណុងរបស់ចិន។សម្រាប់ឯកឧត្តម កម្ពុជាបច្ចុប្បន្នអាចគ្រប់គ្រងកម្ចីបានល្អ ហើយរាល់កម្ចីទាំងអស់បានបម្រើដល់ការកសាងដល់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីភាគីកម្ពុជា និងចិន បានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និង កង្វល់រួមផងដែរ៕

Khcct banner

អត្ថបទទាក់ទង