Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន៖ការដកទ័ពអាមេរិកពីអាហ្វហ្គានីស្ថានជាការរំលឹករឿងជូរចត់នៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១២ កញ្ញានេះ អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ក្នុងសន្ទរកថានោះ សម្តេច ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍ប្រទេសអាហ្វហ្គានីស្ថាន ជាគឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។

នៅចំពោះមុខស្ថាប័នអន្តរជាតិ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ដែលបាននិងកំពុងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋ​អាមេរិក​ចេញពីប្រទេសអាហ្វហ្គានីស្ថាន និង ការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុម តាលីបង់ ។ 

បើតាមសម្តេច ហ៊ុន សែន ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជន កម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចេសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្តងទៀតឡើយ ។

សម្តេច ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា "ខ្ញុំសូម គូសបញ្ជាក់ថា «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព ។ និយាយមួយបែបទៀតបានថា, ប្រទេសដទៃមិនអាចមក បណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឱ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះ សំខាន់ទាំងនេះត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ ។"

គួរបញ្ជាក់ថា ទាហាន​ក្រុមតាលីបង់ បាន​សម្រុក​ចូល​ក្នុង​រដ្ឋធានី​កាប៊ូល នៅល្ងាច​ថ្ងៃ​អាទិត្យ ទី​១៥ សីហា។ការសម្រុកចូលនេះ ធ្វើឡើងក្រោយពីអាមេរិកប្រកាសដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី និង​អនុប្រធានាធិបតី​របស់លោក​បានធ្វើដំណើរចាកចេញ​ស្ងាត់ៗ​ពីអាហ្វហ្កានីស្ថាន។ព្រឹត្តិការណ៍នេះ គេនាំគ្នានិយាយ​ប្រៀបធៀប​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​ទៅនឹង​ព្រឹត្តិការណ៍ដកទ័ពអាមេរិក ពី​ទីក្រុង​សៃហ្កន ប្រទេស​វៀតណាម នាឆ្នាំ ១៩៧៥៕


Khcct banner

អត្ថបទទាក់ទង