Yearendyearend1140x150

ទូតអាមេរិកធ្វើសន្និសិទ្ធកាសែត ស្ដីពីជំនួយជួយកម្ពុជាក្នុងវិបត្តិកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
 លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ប្រចាំកម្ពុជា។
រូបភាព៖  US Embassy 

ភ្នំពេញ ស្ថានទូកអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៤ កញ្ញា ខាងមុខនេះ នឹងធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពីជំនួយរបស់អាមេរិក ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ១៩នៅកម្ពុជា។

ដើម្បី្ឆឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩នៅកម្ពុជា ស្ថានទូតអាមេរិក នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារ ទី១៤ ខែ កញ្ញា ឆ្នាំ២០២១ នាវេលាម៉ោង១០:០០ ដល់ម៉ោង ១១:០០ ព្រឹក។

នៅក្នុងសន្និសីតសារព័ត៌មានខាងមុខនេះ នឹងមានវត្តមាន លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី Foroogh Foyouzat តំណាងនៃអង្គការ UNICEF និងអ្នកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងនៃអង្គការសុខភាពពិភពលោក ថ្លែងសុន្ទរកថាខ្លី និងមានការឆ្លើយតបសំណួរជូនអ្នកសារព័ត៌មានផងដែរ។

ទន្ទឹមនឹងនេះ សម្រាប់អ្នកសារព័ត៌មាន មានបំណងយកព័ត៌មានសូមធ្វើការចុះឈ្មោះជាមួយការិយាល័យកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក ត្រឹមថ្ងៃអាទិត្យទៅ១២ កញ្ញា ឆ្នាំ២០២១។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទូតអាមេរិក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង