Yearendyearend1140x150

ប្រទេសម៉ាឡេស៊ីរកឃើញអ្នកឆ្លងវីរុស“Mu”និង“Lambda”ជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋឡាបួន(Labuan) ដែលជាតំបន់មួយនៅភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ប្រភពរូប៖ Sin Chew Daily

ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់សារព៌ត័មាន《Sin Chew Daily》មេរោគដែលគេសង្ស័យថាជាវីរុស“Mu”និង“Lambda” ត្រូវបានរកឃើញជាលើកដំបូងនៅរដ្ឋឡាបួន(Labuan) ដែលជាតំបន់មួយនៅភាគខាងកើតប្រទេសម៉ាឡេស៊ី។

ប្រធានការិយាល័យសុខាភិបាលនៃរដ្ឋឡាបួន លោកវេជ្ជបណ្ឌិត អ៊ីសម៉ូនី (Ismouni) បាននិយាយថា នៅក្នុងការធ្វើតេស្តរកមេរោគឆ្លងដោយអាជ្ញាធរកាលពីថ្ងៃទី៧ ចំពោះការធ្វើដំណើរឆ្លងដែនតាមកប៉ាល់របស់ជនបរទេសចូលតំបន់នោះ ត្រូវបានគេរកឃើញថាមានជនបរទេសពីរនាក់សង្ស័យថាមានប្រភេទវីរុស “Mu” និង “Lambda”។

លោកវេជ្ជបណ្ឌិត Ismouni បាននិយាយទៀតថា ករណីមួយក្នុងចំណោមករណីនោះ អាចបណ្តាលឱ្យមានអត្រាឆ្លងខ្ពស់់ណាស់។ ទោះយ៉ាងយ៉ាងណាក៏ដោយ អាជ្ញាធរតំបន់នោះ បានបញ្ជូនសំណាកទៅមន្ទីពិសោធន៍ធំម្តងទៀត ដើម្បីធ្វើការវិភាគឲ្យបានជាក់លាក់បំផុត។

លោកបន្តថា ក្រោយពីរកឃើញករណីទាំងពីរខាងលើហើយ សមាជិកនាវិកទាំង២៨ នៅលើកប៉ាល់ត្រូវបានដាក់ឲ្យធ្វើចត្តាលីស័កយ៉ាងតឹងរឹងបំផុស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង