Yearendyearend1140x150

អនុព័ន្ធយោធាចិន អរគុណកងយោធពលខេមរភូមិន្ទគាំទ្រកិច្ចសហប្រតិបត្តិជិត២ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម លី ជីងហ្វឹ​​​​​ សម្ដែងការអរគុណជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន។
រូបភាព៖ វិទ្យុមិត្តភាពកម្ពុជាចិន

ភ្នំពេញ៖ ឯកឧត្តម លី ជីងហ្វឹង អនុព័ន្ធយោធាអមស្ថានចិនប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទដែលក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ បានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឲ្យការបំពេញបេសកម្មកាទូតទទួលបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ឯកឧត្តម លី ជីងហ្វឹង ដែលត្រូវបញ្ចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងរយៈពេល២ឆ្នាំដែលបានមកបំពេញបេសកម្មការទូតនៅកម្ពុជា។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី រវាងកម្ពុជា-ចិន ដែលមានពីយូរលង់មកហើយ ហើយរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាពិសេសនៅគ្រប់គ្រាលំបាក ប្រទេសទាំងពីរតែងមានទំនាក់ទំនងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ រួមទាំងថ្នាំពេទ្យ គ្រឿងសម្ភារបរិក្ខារច្រើនទៀត ដើម្បីប្រយុទ្ធទប់ទល់ការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ទន្ទឹមនឹងនេះ លើវិស័យយោធា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះកងទ័ពប្រជាជនចិន ដែលបានជួយផ្គត់ផ្គង់មធ្យោបាយសម្ភារការពារអាកាស លំហរសមុទ្រ ការជួយពង្រឹងសមត្ថភាកងកម្លាំងមួកខៀវកម្ពុជាដែលទៅបំពេញបេសកកម្មការដោះមីននៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ពិសេស សមយុទ្ធរួមគ្នាកន្លងមក ធ្វើឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អនុព័ន្ធយោធាចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង