Yearendyearend1140x150
Img 0571

【វីដេអូ】លោកស៊ីជួបសន្ទនាតាមទូរស័ព្ទជាមួយលោកបៃដិនជជែកពីប៉ះពាល់នៃជម្លោះចិន-អាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា បានជួបសន្ទានាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។កិច្ចសន្ទនានោះ មេដឹកនាំមហាអំណាចទាំងពីរ បានពីភាក្សាគ្នាពីទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រស៊ីជម្រៅ និងទូលំទូលាយ ការផ្លាស់ប្តូរអំពីទំនាក់ទំនងចិន-អាមេរិក និង បញ្ហាដែលទាក់ទងនឹងការព្រួយបារម្ភទៅវិញទៅមក។

ក្នុងកិច្ចសន្ទនានោះ លោក ស៊ី ជីនភីង បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់នានាដែលកើតចេញពីជម្លោះនៃទំនាក់ទំនងចិន-អាមេរិកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។សម្រាប់លោកស៊ីជម្លោះនេះ មិនមែនជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនចិនអាមេរិកទេ តែវាបង្កប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រទេសទាំងអស់នៅលើពិភពលោក។

បើតាមលោកស៊ី ជីនភីង ការដោះស្រាយទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាជោគវាសនារបស់ពិភពលោកនាពេលអនាគត។ កិច្ចសហប្រតិបត្តិការចិន-អាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិង ពិភពលោក ហើយការប្រឈមមុខដាក់គ្នារវាងចិននិងអាមេរិក នឹងនាំមកនូវគ្រោះមហន្តរាយដល់ប្រទេសទាំងពីរនិងពិភពលោកផងដែរ។

នៅចំពោះមុខលោកបៃដិន លោកស៊ី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហារួមជាច្រើន ហើយចិននិងអាមេរិក គួរតែជំរុញទំនាក់ទំនងចិន-អាមេរិកត្រលប់ទៅរកផ្លូវត្រូវនៃការអភិវឌ្ឍប្រកបដោយស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលវានឹងផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងអស់នៅលើពិភពលោក។

ជាការឆ្លើយតប លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា អាមេរិកមិនដែលមានចង់បំណងផ្លាស់ប្តូរគោលនយោបាយចិនតែមួយទេ តែសហរដ្ឋអាមេរិកមានឆន្ទៈធ្វើការផ្លាស់ប្តូរនិងការសន្ទនាប្រកបដោយភាពស្មោះត្រង់ជាមួយចិន ដើម្បីកំណត់ការផ្តោតអារម្មណ៍ និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ចៀសវាងការយល់ច្រឡំ និងជម្លោះដែលមិនបានរំពឹងទុក និងជំរុញឱ្យទំនាក់ទំនងអាមេរិក-ចិន ដើរថយក្រោយ។

សម្រាប់លោកបៃដិន សហរដ្ឋអាមេរិកទន្ទឹងរង់ចាំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយចិនលើបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ និងបង្កើតការមូលមតិគ្នាបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង