Yearendyearend1140x150

ស្ថានទូត និងមន្ត្រីទូតចិនមួយចំនួនចាប់អារម្មណ៍ចំពោះជំហរបស់សម្តេចហ៊ុន សែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
ផេកស្ថានទូតចិនបង្ហោះសារសំខាន់ៗរបស់សម្តេច ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២០។

ភ្នំពេញ ៖ ស្ថានទូតចិននៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់ដ៏ទៃផ្សេងទៀត មានការចាប់អារម្មណ៍ចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៣០ មករា ពាក់ព័ន្ធនឹងជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ ចំពោះការចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចិន ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា។បើតាមសម្តេចកម្ពុជាក៏មិនស្នើឲ្យបញ្ឈប់រាល់ជើងហោះហើរដែលមកពីប្រទេសចិនដែរ ហើយវិស័យទេសចរណ៍ ដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេសមិនត្រូវមានការរើសអើងចំពោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋចិនដែរ។

ការប្រកាសបែបនេះ ធ្វើឱ្យមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជា សម្តែងការគំាទ្របូករួមនឹងការសរសេរសារថ្លែងអរគុណចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង ប្រជាជនកម្ពុជាទាំងមូលផងដែរ។

សម្តេចហ៊ុន សែន បានចេញថ្លែងសារជាសាធារណៈពាក់ព័ន្ធនឹងជម្ងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាដែលកំពុងផ្ទះឡើងនៅប្រទេសចិន។ក្នុងសាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ការធានាសុវត្ថិភាពជូនចំពោះមន្ត្រីការទូត សិស្សនិស្សិតកម្ពុជាជាដើម ដែលកំពុងតែរស់នៅក្នុងប្រទេសចិន។

សម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងតស៊ូឈរជាមួយរដ្ឋាភិបាល និងប្រជាជនចិន មានសុខរួមសុខ មានទុក្ខរួមទុក្ខ ចាប់ដៃរួមគ្នាដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃជម្ងឺនេះ ឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង