Yearendyearend1140x150

លោក វ៉ាង យីនឹងទស្សនកិច្ចនៅវៀតណាម,កម្ពុជា,កូរ៉េខាងត្បូង,សិង្ហបុរីដើម្បីពង្រឹងមិត្តភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី អញ្ជើញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០២០។ 

ភ្នំពេញ៖ រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចំនួន៤ក្នុងតំបន់អាស៊ី ក្នុងគោលដៅបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព។

ប្រទេសចំនួន៤ដែលលោក វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចនោះមានជាអាទិ៍ ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ដែលភាគីមហាអំណាចចិន ចាត់ទុកថា សុទ្ធតែជាប្រទេសជិតខាង និង ជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ហើយដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៤។នេះបើយោងតាមការអះអាងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតចិន រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិនរូបនេះ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេស​វៀតណាម​ កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១០ដល់១៥ ខែកញ្ញា ហើយនឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះ  លោក វ៉ាង យី នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។

ភាគីចិន បានប្រកាសថា ខ្លួនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយមនិងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក។

ស្ថានទូតចិន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង