Yearendyearend1140x150

គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសម៉ិកស៊ិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ម៉ិកស៊ិក៖ ការិយាល័យរញ្ជួយដីជាតិម៉ិកស៊ិក បានប្រកាសនៅថ្ងៃទី ៧ ថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហាររដ្ឋ ហ្គឺរឺរ៉ូ (Guerrero) ភាគខាងត្បូងប្រទេសម៉ិកស៊ិក។ ការព្រមានរញ្ជួយដីមួយបានបន្លឺឡើង នៅក្នុងទីក្រុងម៉ិកស៊ិក ហើយមនុស្សមួយចំនួនត្រូវបានជម្លៀសចេញពីផ្លូវ។

គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ២០ និង ៤៧ នាទីថ្ងៃទី ៧ ក្នុងតំបន់ ហើយចំណុចកណ្តាលស្ថិតនៅចម្ងាយ ១១ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង អាកាប៉ូលកូ រដ្ឋហ្គឺរឺរ៉ូ ដែលមានជំរៅ ១០ គីឡូម៉ែត្រ។

អភិបាលក្រុងម៉ិកស៊ិកលោក ក្លូឌា ហ៊ីនបោម (Claudia Hinbaum) បាននិយាយតាមរយៈបណ្តាញសង្គមថា បច្ចុប្បន្នមិនមានសេចក្តីរាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិ ឬជនរងគ្រោះនៅក្នុងរដ្ឋនោះទេ។

នាយកដ្ឋានការពារស៊ីវិលក្រោមក្រសួងកិច្ចការផ្ទៃក្នុងម៉ិកស៊ិកបានបញ្ជាក់ថា ខ្លួនបានដាក់ចេញផែនការឆ្លើយតបបន្ទាន់ទាក់ទងនឹងគ្រោះរញ្ជួយដីនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការរញ្ជួយដីយ៉ាងច្បាស់នៅតំបន់ជាច្រើននៅប្រទេសម៉ិកស៊ិកនិងបង្កឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់ខ្លះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង