Yearendyearend1140x150

ចិនបង្កើតថ្នាំមួយប្រភេទដែលមានប្រសិទ្ធភាពខ្លាំងក្នុងការព្យាបាលជំងឺកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឈ្មោះជាភាសាអង់គ្លេសថា Human Immunoglobulin(pH4)for Intravenous Injection 

ចិន៖ ក្រុមហ៊ុន China National Biotec Group(CNBG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋចិន China National Pharmaceutical Group(Sinopharm)ដែលផលិតវ៉ាក់សាំងស៊ីណូហ្វាម បាននាំយកផលិតផលសំខាន់ៗរបស់ខ្លួនដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍សេវាកម្មពាណិជ្ជកម្មអន្តរជាតិប្រទេសចិនដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកញ្ញានេះ។

ផលិតផលដែលត្រូវបានចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺថ្នាំដែលមានប្រសិទ្ធភាពពិសេសក្នុងការព្យាបាលជំងឺកូវីដ-១៩ ពីព្រោះថ្នាំនេះគឺជាថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រភេទទី១នៅលើពីភពលោកដែលទទួលបានការអនុញ្ញាតិអោយធ្វើការសាកល្បងគ្លីនិក។

លោកជូ ជីង ជីន អ្នកទទួលខុសត្រូវនៃគម្រោងការសាកល្បងគ្លីនិកដំណាក់កាលទី៣នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន CNBG បានអោយដឹងថា៖ ថ្នាំដែលមានប្រសិទ្ធិភាពពិសេសក្នុងការព្យាបាលជំងឺកូវីដ-១៩ដែលមានឈ្មោះជាភាសាអង់គ្លេសថា Human Immunoglobulin(pH4)for Intravenous Injection គឺជាថ្នាំដំបូងគេក្នុងពិភពលោកដែលប្រើប្រាស់ឈាមប្លាស្មា(Blood Plasma)បន្ទាប់ពីបានចាក់វ៉ាក់សាំងអសកម្មការពារជំងឺកូវីដ-១៩មកផលិតជាថ្នាំដែលមានលក្ខណៈពិសេសសម្រាប់ព្យាបាល។

លោកពន្យល់ថា៖ មូលហេតុដែលហៅថ្នាំនេះថាថ្នាំដែលមានប្រសិទ្ធភាពខ្លាំង ពីព្រោះវាសមត្ថភាព អាចផ្តល់អោយប្រើសម្រាប់ការសង្គ្រោះបន្ទាន់ដល់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ និង ក្រុមដែលមានហានិភ័យខ្ពស់។

លោកថ្លែងថា “ថ្នាំនេះកំពុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលនៃដំណាក់កាលសាកល្បងគ្លីនិកនាពេលបច្ចុប្បន្ននេះ។ថ្នាំដែលមានឈ្មោះថា Human Immunoglobulin(pH4)for Intravenous Injection នេះត្រូវបានអនុម័តដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិនៃប្រទេសចិន សម្រាប់ការសាកល្បងគ្លីនិក។”

លោក ឈិន ឃុន លេខាធិការនៃគណៈកម្មាការវិន័យរបស់ CNBG បានប្រកាសថា៖ ថ្នាំនេះមានប្រសិទ្ធិភាពព្យាបាលយ៉ាងល្អ ចំពោះអ្នកដែលឆ្លងវីរុសកូវីដ១៩បំលែងថ្មីដែលតា។អ្នកជំងឺដែលពិសារថ្នាំទាំងនេះមានអត្រាព្យាបាលជាសះស្បើយគឺ១០០% ។”លោកបន្តថា៖ ចំណែកឯថ្នាំនេះនឹងត្រូវបានចរាចរនៅក្នុងទីផ្សារនៅពេលណានោះគឺមិនទាន់ត្រូវបានសម្រេចឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង