Yearendyearend1140x150

ចិនបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍បានដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ នៅថ្ងៃទី ៧ ខែកញ្ញាប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍ (Gofen-5 02) បានដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបថៃយាន ដោយប្រើរ៉ុកកែត Long March 4C ។

រដ្ឋបាលអវកាសជាតិចិនបាននិយាយថា ផ្កាយរណបនេះ នឹងពង្រឹងសមត្ថភាពក្នុងការសង្កេតមើលបរិយាកាស ទឹកនិងដីរបស់ប្រទេសចិន ហើយបំពេញតម្រូវការបន្ទាន់របស់ចិនក្នុងការត្រួតពិនិត្យបរិស្ថានគ្រប់ជ្រុងជ្រោយរួមទាំង ការត្រួតពិនិត្យបរិយាកាស បរិស្ថានទឹក បរិស្ថានអេកូឡូស៊ី និងអាជីវកម្មចម្បងនៃការការពារបរិស្ថានដូចជាការផ្ដល់នូវការការពារខ្ពស់នៅក្នុងស្រុក។

ផ្កាយរណបសង្កេតការណ៍នេះ គឺជាផ្កាយប្រតិបត្តិការនៅក្នុងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអវកាសជាតិរយៈពេលមធ្យមនិងវែង (២០១៥-២០២៥) ដែលរៀបចំនិងអនុវត្តដោយរដ្ឋបាលអវកាសជាតិចិន។ ហើយការផលិត ការអភិវឌ្ឍផ្កាយរណប និងការបាញ់បង្ហោះ គឺដោយវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាអវកាសសៀងហៃនៃសាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិន។

ផ្កាយរណបសង្កេតការណ៍នេះ គឺជាវិស័យបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយបច្ចុប្បន្ន។ ធាតុផ្សេងៗគ្នានិងសមាសធាតុរបស់វានៅលើផែនដីមានលក្ខណៈពិសេសដែលជាសញ្ញដ៏សំខាន់សម្រាប់កំណត់អត្តសញ្ញាណនិងវិភាគលក្ខណៈនៃវត្ថុផ្សេងៗគ្នា។ បើប្រៀបធៀបជាមួយផ្កាយរណបរូបភាពអុបទិក ដែលអាចមើលឃើញតែព័ត៌មានដូចជា រូបរាងនិងទំហំនៃសារធាតុប៉ុណ្ណោះ។ តែបច្ចេកវិទ្យាថតរូបរបស់ផ្កាយរណបសង្កេតការណ៍នេះ អាចបញ្ចូលវិសាលគមនិងរូបភាព ដើម្បីរកមើលសមាសធាតុជាក់លាក់នៃសារធាតុផ្សេងៗ។

ផ្កាយរណបនេះត្រូវបានបំពាក់ដោយឧបករណ៍រាវរកសរុបចំនួន ៧ ដែលគ្របដណ្តប់លើវិសាលគមពីកាំរស្មីអ៊ុលត្រាវីយូឡេរហូតដល់រលកអេឡិចត្រូម៉ាញ៉េទិក។ ជាមួយនឹងបណ្តាញរកឃើញការចាប់សញ្ញាពីចម្ងាយខ្ពស់ជាង ៤,០០០។ ផ្កាយរណបសង្កេតការណ៍ខ្ពស់នេះនឹងពង្រីកពីរាងធរណីមាត្រនិងការយល់ឃើញពណ៌ទៅជាព័ត៌មានវិសាលគម ដោយបើកទស្សនវិស័យថ្មីមួយសម្រាប់ការសង្កេតពីចម្ងាយនៅក្នុងប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង