Cct850x100 1
1800px x h300px kh

ជនជាតិវៀតណាមម្នាក់ត្រូវបានកាត់ទោសឲ្យជាប់គុក៥ឆ្នាំក្រោយល្មើសចត្តាឡីស័ក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ The Straits Times

វៀតណាម៖បុរសវៀតណាមម្នាក់ ត្រូវកាត់ទោសឲ្យជាប់គុក ៥ឆ្នាំ ដោយសារបានល្មើសនឹងបំរាមចត្តាឡីស័ក ហើយចម្លងវីរុស កូរ៉ូណា ទៅមនុស្សជាច្រើន នាក់ រហូតដល់ស្លាប់មនុស្សម្នាក់។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។

បុរសជនជាតិវៀតណាម ឈ្មោះ ឡេវ៉ានទ្រី អាយុ ២៨ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទ “ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់” នៅតុលាការប្រជាជនខេត្ត កាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម។បុរសជនជាតិវៀតណាមនេះ បានធ្វើដំណើរត្រឡប់មកទីក្រុង កាម៉ៅ ពីទីក្រុងហូជីមិញវិញហើយបានបំពានបទបញ្ជាចត្តាឡីស័ករយៈពេល ២១ ថ្ងៃ ។ជនជាប់ចោទរូបនេះបានចម្លងដល់មនុស្ស ៨ នាក់ ក្នុងនោះម្នាក់បានស្លាប់ដោយសារវីរុសនេះ បន្ទាប់ពីការព្យាបាលរយៈពេលមួយខែ។

ប្រទេសវៀតណាម គឺជាប្រទេសមួយមានការឆ្លងវីរុសកូរ៉ូណានៅលើពិភពលោក ដោយសារការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ការតាមដានទំនាក់ទំនង ការរឹតបន្តឹងព្រំដែន និងការធ្វើចត្តាឡីស័ក។ ប៉ុន្តែក្រុមនៃការឆ្លងថ្មីចាប់តាំងពីចុងខែមេសាបានបំផ្លាញកំណត់ត្រានោះ។

ខេត្ត កា ម៉ៅ ដែលជាខេត្តនៅភាគខាងត្បូងបំផុតរបស់វៀតណាមបានរាយការណ៍ថា មានករណីឆ្លងតែ ១៩១ ករណីនិងមានអ្នកស្លាប់តែ ២ នាក់ ប៉ុណ្ណោះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមផ្ទុះឡើង ទោះជាយ៉ាងណានៅតែជាករណីដែលទាបជាងទីក្រុងហូជីមិញដែលមានចំនួនអ្នកឆ្លងជិត ២៦០.០០០ ករណី និងមានអ្នកស្លាប់ ១០.៦៨៥ នាក់៕

Khcct banner

អត្ថបទទាក់ទង