Yearendyearend1140x150

កម្ពុជានឹងប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ពិនិត្យពាណិជ្ជកម្មនិងវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៦កញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។កិច្ចប្រជុំនឹងពិនិត្យពិភាក្សានិងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ កិច្ចព្រមព្រៀង ពាណិជ្ជកម្មនិងវិនិយោគ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃកម្ពុជានឹងប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា៖ (១) កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគ (២) កិច្ចសហប្រតិបត្តិការលើវិស័យគយ (៣) វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៤) វិស័យទូរគមនាគមន៍ ការអភិវឌ្ឍឌីជីថល និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (៥) វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ (៦) របាំងបច្ចេកទេសពាណិជ្ជកម្ម បទបញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ និង(៧)កម្មសិទ្ធិបញ្ញា កិច្ចការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង