Cct850x100 1
1800px x h300px kh

សម្ដេច ស ខេង បានមកដល់កម្ពុជាវិញហើយ និងកំពុងធ្វើចត្តាឡីស័ក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី ៦ កញ្ញានេះ។ការមកដល់នេះ គឺបន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ៦ កញ្ញានេះ។

ខុទ្ទកាល័យ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បន្ទាប់ពីបានអញ្ជើញ ធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ០២សប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួនដើម្បីពិនិត្យ សុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រ កម្ពុជាប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ ។

បើតាមប្រភពដដែល បច្ចុប្បន្ន សម្ដេច ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ខុទ្ទកាល័យសម្តេច ស ខេង បានចេញសេចក្តីប្រកាសជាសាធារណៈមួយថា ដោយមានធុរៈផ្ទាល់ខ្លួន និងមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានធ្វើដំណើរទៅកាន់ប្រទេសបារាំងចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ វត្តមានសម្តេច ស ខេង នៅប្រទេសបារាំងចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា ត្រូវបាន​កូនប្រុស​របស់​សម្តេចចេញមកបញ្ជាក់ចំៗថា ទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់នោះឡើយ៕



Khcct banner

អត្ថបទទាក់ទង