Yearendyearend1140x150

ប្រទេសវៀតណាមមានករណីឆ្លងកូវីដ១៩សរុបជាង៥០ម៉ឺនត្រូវបានបញ្ជាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

វៀតណាម៖ យោងតាមទិន្នន័យក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី ៣ បានរាយការណ៍ករណីថ្មីចំនួន ១៤.៩២២ ករណី ដែលធ្វើឲ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ៥០១៦៤៩ ករណី។

ទិន្នន័យបង្ហាញថា ទីក្រុងហូជីមិញភាគខាងត្បូងបានរាយការណ៍ពីករណីថ្មីចំនួន ៨៤៩៩ ករណីនៅថ្ងៃទី ៣ ដែលជាកំណត់ត្រាខ្ពស់ ចាប់តាំងពីការផ្ទុះឡើងនៅក្នុងទីក្រុង ដែលមានចំនួនសរុបជាង ២៤០.០០០ ករណីត្រូវបានបញ្ជាក់។

គិតត្រឹមថ្ងៃទី ២ ប្រទេសនេះ បានទទួលវ៉ាក់សាំងថ្មីចំនួនជាង ២០.៨៣ លានដូស ដែលក្នុងនោះមនុស្សជាង ១៧.៨៧ លាននាក់ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយជិត ២.៩៦ លាននាក់បានចាក់វ៉ាក់សាំងពីរដូស។

ប្រទេសវៀតណាមបានរាយការណ៍ ករណីឆ្លងថ្មីជាង ១០.០០០ ករណីជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ ខណៈទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលផ្ទុះដ៏ធំបំផុតរបស់វៀតណាមបច្ចុប្បន្ន បានប្រកាសនៅពាក់កណ្តាលខែសីហាថា ខ្លួនកំពុងពង្រីកវិធានការគម្លាតសង្គម ដែលកំពុងបន្តរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ដោយមានផែនការទប់ស្កាត់ការផ្ទុះឡើងនៃកូវីដ១៩ និងសម្រេចបាននូវគោលដៅនៃការកាត់បន្ថយការស្លាប់និងពង្រីកការចាក់វ៉ាក់សាំង។

រហូតមកដល់ពេលនេះចំនួនករណីឆ្លងថ្មីនិងស្លាប់នៅទីក្រុងហូជីមិញ មិនមានការថយចុះគួរឱ្យកត់សម្គាល់នោះទេ។ មន្រ្តីសុខាភិបាលទីក្រុងម្នាក់បាននិយាយកាលពីពេលថ្មីៗនេះថា វិធីកាត់បន្ថយអត្រាស្លាប់គឺជាកង្វល់ចម្បងមួយរបស់ពួកគេ។ អត្រាមរណៈខ្ពស់នៅក្នុងទីក្រុងនេះ ត្រូវបានគេព្យាករណ៍ថា ទាក់ទងទៅនឹងការរីករាលដាលកូវីដបំលែងថ្មីដែលតា និងការកើនឡើងយ៉ាងច្រើននៃករណីដែលបានបញ្ជាក់ដែលនាំឱ្យធនធានវេជ្ជសាស្ត្រមិនគ្រប់គ្រាន់។

ទីក្រុងហាណូយជារដ្ឋធានីរបស់ប្រទេសវៀតណាម ក៏បានប្រកាសពីការពង្រីកវិធានការគម្លាតសង្គមដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញាដូចគ្នាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង