Yearendyearend1140x150

ឥទ្ធិពល៤កើតឡើងស្របគ្នាធ្វើឲ្យភ្នំពេញនិងខេត្ត៨ទៀតអាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-១១កញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសនៅថ្ងៃទី៣កញ្ញា ស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឥទ្ធិពល ៤កើតឡើងស្របគ្នា ធ្វើឲ្យភ្នំពេញ និងខេត្ត៨ទៀត អាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods ខណៈទឹកទន្លេក៏ហក់ឡើងដែរ។

បើតាមសេចក្តីប្រកាសបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ មូលហេតុដោយមានឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ ជ្រលងសម្ពាធទាបឥណ្ឌា, ប្រព័ន្ធសម្ពាធទាប (ICTZ) អូសកាត់លើកម្ពុជា, សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ, ខ្យល់សមុទ្រ Breeze និងបកចូលមកផ្ទៃដី បង្កើតជាពពកក្រាស់‌ៗ។

សូមជម្រាបថា ឥទ្ធិពល៤កើតឡើងស្របគ្នានឹងធ្វើឲ្យភ្នំពេញនិងខេត្តដូចជា បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កោះកុង និងព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង