Yearendyearend1140x150

សម្តេច ហ៊ុន សែន ចារឱ្យរក្សា«ផ្ទៃបឹង»ប្រមាណ១ពាន់ហិកតាទុកបម្រើប្រយោជន៍សាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចារឱ្យរក្សាផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ទុកជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈ។នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលស៊ីស៊ីថាមស៍ទទួលបាននៅថ្ងៃទី ២ កញ្ញានេះ។

ក្នុងលិខិតទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល សម្រេចរក្សាទីតាំងដីដែលក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ ស្នើសុំទិញនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈ។ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឱ្យបានជ្រៅដើម្បីរក្សាទឹក ហើយសម្តេចបាន បានហាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលខេត្តកណ្តាលឱ្យបញ្ឈប់ការលើកសំណើក្នុងការទិញលក់ដីនេះបន្តទៅទៀត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង