Yearendyearend1140x150

ចិននិងកូរ៉េខាងត្បូងបានប្រគល់អដ្ឋិធាតុយុទ្ធជនពលីទី៨នៃកងទ័ពស្ម័គ្រចិត្តចិនកូរ៉េ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញានេះ ចិននិងកូរ៉េខាងត្បូង បានរួមគ្នារៀបចំពិធីប្រគល់អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងនៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុន ដែលមានការចូលរួមដោយអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអតីតយុទ្ធជនចិនលោក Chang Zhengguo និង ក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Park Jaemin ចូលរួមក្នុងពិធីនេះ។

តំណាងប្រទេសចិននិងកូរ៉េខាងត្បូងបានចុះហត្ថលេខា លើលិខិតប្រគល់នៅនឹងកន្លែង ដោយបញ្ជាក់ពីការប្រគល់អដ្ឋិធាតុនិងវត្ថុបុរាណទាក់ទងនឹងអ្នកស្ម័គ្រចិត្តប្រជាជនចិន ១០៩ នាក់នៅកូរ៉េខាងត្បូង។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូងលោក Xing Haiming បានគ្របទង់ជាតិនៅលើមឈូសរបស់អ្នកស្ម័គ្រចិត្តទាំងនេះ។

ប្រទេសចិននិងកូរ៉េខាងត្បូង បានគោរពតាមគោលការណ៍មនុស្សធម៌ស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបានអនុវត្តរួមគ្នាក្នុងការប្រគល់អដ្ឋិធាតុប្រជាជនស្ម័គ្រចិត្តចិននៅកូរ៉េខាងត្បូងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា។ ដោយនាំយកអដ្ឋិធាតុយុទ្ធជនពលី ៨២៥ នាក់ត្រឡប់ទៅមាតុភូមិវិញ។

ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរមិត្តភាពជាមួយកូរ៉េខាងត្បូងដោយលើកកម្ពស់ការការពារយ៉ាងសកម្មនូវអដ្ឋិធាតុប្រជាជនស្ម័គ្រចិត្តនៅប្រទេសកូរ៉េខាងត្បូងដើម្បីទុកឱ្យយុទ្ធជនស្ម័គ្រចិត្តបន្ថែម មាតុភូមិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង