Yearendyearend1140x150

ស្រុកម៉ាឡៃកំពុងរងគ្រោះដោយ«ជំនន់ទឹកភ្លៀង»ធ្លាក់មកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ​៖ប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១ កញ្ញានេះ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបានធ្លាក់មកពីប្រទេសថៃ។បច្ចុប្បន្ននេះ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ និង អាជ្ញាធរពាក់ព័ន្ធ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។ 

យោងតាមព័ត៌មានបឋមពីអភិបាលស្រុកម៉ាឡៃ បានអះអាងថា ភូមិចំនួន៧ដែលនៅជាប់អូរព្រំដែនកម្ពុជា-ថៃ ជន់លិចផ្នែកខ្លះៗ ក្នុងឃុំចំនួន២ (ឃុំបឹងបេង និងឃុំម៉ាឡៃ) ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះដោយ ជំនន់ទឹកភ្លៀង កំពុងហក់ឡើងនៅថ្ងៃទី ១ កញ្ញា។

អាជ្ញាធរ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារ នៅផ្ទាល់ដីដែលរងផលប៉ះពាល់ របស់ប្រជាពលរដ្ឋ ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។តែមកដល់ពេលនេះ មិនទាន់មានរបាយការណ៍លម្អិតពីចំនួនផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះនៅឡើយទេ។

គួរបញ្ជាក់ថា ស្រុកម៉ាឡៃ ជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយវាស្រកទៅវិញបន្ទាប់ពីភ្លៀងរាំងរយៈពេល ៣ទៅ៤ថ្ងៃបន្ទាប់។អាជ្ញាធរក្នុងតំបន់បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងជន់លិចមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង