Cct850x100 1
1800px x h300px kh

តាលីបង់ប្ដេជ្ញា«កសាងអាហ្វហ្គានីស្ថាន»ឡើងវិញ ក្រោយអាមេរិកដកទ័ពបញ្ចប់សង្គ្រាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

តាលីបង់៖ក្រុមតាលីបង់ដែលបានឈ្នះសង្គ្រាមលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានប្រកាសស្វាគមន៍ការវិនិយោគបរទេសដែលចង់មកវិនិយោគនៅអាហ្វហ្គានីស្ថាន ដោយសន្យាថារដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាននឹងស្វែងរកទំនាក់ទំនងស្មើភាពនិងមិត្តភាពជាមួយប្រទេសដទៃទៀត។ការប្រកាសនេះ ធ្វើឡើងក្រោយពីអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានបញ្ចប់សង្គ្រាម។

អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីដ (Zabihullah Mujahid) បានសង្ខេបពីមូលហេតុដំបូងនៃការដកកងទ័ពអាមេរិក។ លោកជឿជាក់ថា តាលីបង់គឺជាក្រុមទីមួយដែលប្រឆាំងការកាន់កាប់របស់កងកម្លាំងបរទេសនៅអាហ្វហ្គានីស្ថាន។បន្ទាប់ពីការតស៊ូដ៏វែងឆ្ងាយយុទ្ធជនតាលីបង់ជាច្រើនបានពលីជីវិតរបស់ពួកគេ ហើយទីបំផុតសម្រេចបាននូវការដកកងកម្លាំងបរទេសចេញ។

បើតាមអ្នកនាំពាក្យតាលីបង់ ក្រុមរបស់ពួកគេទទួលខុសត្រូវចំពោះក្រុមជនជាតិទាំងអស់នៅអាហ្វហ្គានីស្ថាន ហើយនឹងប្តេជ្ញារក្សាសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថាន។លោកបានបន្ថែមថា តាលីបង់ពឹងផ្អែកលើការគាំទ្រពីប្រជាជនអាហ្វហ្គានីស្ថានជាជាងការបង្ខំដោយប្រើកម្លាំងដើម្បីគ្រប់គ្រង។

លោកបានសារភាពថា តាលីបង់អាចមានភាពខុសគ្នាផ្នែកនយោបាយខ្លះជាមួយក្រុមនិងបក្សពួកផ្សេងទៀត ប៉ុន្តែអាទិភាពរបស់តាលីបង់ គឺជាផលប្រយោជន៍របស់ប្រទេសនិងប្រជាជន និង អញ្ជើញមន្រ្តីទាំងអស់នៃរដ្ឋាភិបាលមុន ដើម្បីចូលរួមក្នុងការកសាងប្រទេស និងបម្រើប្រជាជនអាហ្វហ្គានីស្ថាន។

យោងតាមស្ថិតិបង្ហាញថា ៩០ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ អាហ្វហ្គានីស្ថាននឹងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងលើកកម្ពស់ការងារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន៕

Khcct banner

អត្ថបទទាក់ទង