Cct850x100 1
1800px x h300px kh

កម្ពុជាដាក់ឱ្យដំណើរការ«ការចុះបញ្ជីអាជីវកម្មតាមអនឡាញដំណាក់កាលទី២»ដើម្បីទាញអ្នកវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ កញ្ញានេះ បានប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២។ប្រព័ន្ធនេះនឹងចូលរួមយ៉ាងសំខាន់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលកូវីដ-១៩។នេះបើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២»នេះនឹងតម្រូវឱ្យការចុះបញ្ជីអាជីវកម្មធ្វើឡើងតាមរយៈបច្ចេកវិទ្យាដោយកាត់បន្ថយការជួបគ្នាដោយផ្ទាល់ ហើយប្រព័ន្ធនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ផងដែរ។

បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ការប្រកាសដាក់ឱ្យដំណើរការ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២»នេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឃើញថា«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១»ដែលក្រសួងដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២០ទទួលបានការគាំទ្រច្រើន ដោយគិតត្រឹមថ្ងៃទី ២៤ សីហា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មមានចំនួន ៧៧១៥ និងមានដើមទុនជិត ៣ពាន់លានដុលារអាមេរិក។

វិស័យចំនួន៥ប្រភេទដែលមានដើមទុនច្រើនជាងគេមានជាអាទិ៍ វិស័យសំណង២៥,៣២% វិស័យអាហរណ និហរណ ទិញលក់ ជួសជុលយានយន្ត ១៦,៤៤% វិស័យអចលនវត្ថុ១៥,៥៣% វិស័យ​កម្មន្តសាល​ ១៤,៣% និងទី៥ សកម្មភាពហិរញ្ជវត្ថុ ធានារាប់រង ៨,២២%។

គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់ សម្តេចនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ប្រព័ន្ធនេះនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។​

ក្រសួង និងស្ថាប័នផ្សេងបានចូលរួមក្នុងដំណាក់កាលទី២ នេះ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

Khcct banner

អត្ថបទទាក់ទង