Yearendyearend1140x150

កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសកើនឡើង២៥១,០៣% រយៈពេល៨ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់មានចំនួន ១៦៣ ៨២៨,៥៥តោន (កើនឡើងចំនួន ២៥១,០៣%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៤០ ៩៥៦,៦៨តោន ប្រទេសថៃចំនួន ២២ ៤៦៩,២៨តោន ប្រទេសចិនចំនួន ២១១,២២តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨តោន ទីក្រុងហុងកុងចំនួន ៥០,៧៨តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០តោន និងប្រទេសគុយវ៉ែតចំនួន ០,០១តោន។

ចំណែកឯ ដំណាប់ស្វាយមានចំនួន ១៤ ០៨៧,២៨តោន (កើនឡើងចំនួន ១៩៥,៩៥%) នាំចេញទៅប្រទេសចិនចំនួន ១១ ៥៨០,០២តោន ប្រទេសថៃចំនួន ១ ១៣៥,០២តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥,៦៩តោន ប្រទេសជប៉ុនចំនួន ៥១២,៥០តោន ប្រទេសវៀតណាមចំនួន ៧៦,៨០តោន ចក្រភពអង់គ្លេស ២១,១៤តោន ប្រទេសកូរ៉េចំនួន ១៧,៥០តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥តោន និងប្រទេសរុស្ស៊ីចំនួន ០,០០១តោន។

សូមជម្រាបថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង