Yearendyearend1140x150

កម្ពុជា-ចិនបញ្ចប់ការចរចាជុំទី២ ស្តីពី«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភាគីទាំងពីរបានបើកកិច្ចចរចាជុំទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅថ្ងៃទី៩ខែមេសានេះតាមរយៈប្រព័ន្ធវីដេអូ។

(ភ្នំពេញ)ប្រទេសចិន និងកម្ពុជាបានបើកកិច្ចចរចាជុំទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅថ្ងៃទី៩ខែមេសានេះតាមរយៈប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំចរចាជុំទី២នេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងទូលំទូលាយលើខ្លឹមសារនៃកិច្ចព្រមព្រៀង។

ភាគីទាំងពីរបានពិភាក្សាពិគ្រោះយោបល់ដែលទាក់ទងនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ“ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” កិច្ចសហប្រតិបត្តិការវិនិយោគ, កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច,បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិចនិងបញ្ហាច្បាប់មួយចំនួនទៀត។

ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងបន្តប្រើប្រាស់វិធីសាស្រ្តផ្សេងៗរួមមានការប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពន្លឿនដំណើរការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីរួមគ្នាលើកកម្ពស់ពាណិជ្ជកម្មសេរី ស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់ រក្សាសង្វាក់ឧស្សាហកម្មសកល និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

ការរួមគ្នា បើកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គឺជាវិធានការដ៏សំខាន់ដើម្បីអនុវត្តការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈកិច្ចព្រមព្រៀងនេះនឹងមានអំណោយផលដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំង២អោយកាន់តែស៊ីជម្រៅថែមទៀត៕

ភាគីទាំងពីរបានបើកកិច្ចចរចាជុំទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅថ្ងៃទី៩ខែមេសានេះតាមរយៈប្រព័ន្ធវីដេអូ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង