Yearendyearend1140x150

គ្រូពេទ្យព្យាបាលជំងឺកូវីដម្នាក់បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
គ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹម ស្រីនិ

ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩ម្នាក់ឈ្មោះ អ៊ឹម ស្រីនិ នៅយប់ថ្ងៃទី ២៩ សីហានេះ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩។ គ្រូពេទ្យរូបនេះ មានទីកំណើតនៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមក្រុមគ្រួសារបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៣០សីហានេះ។

អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ មានស្រុកកំណើតនៅខេត្តព្រះសីហនុ ហើយអ្នកគ្រូបានស្ម័គ្រចិត្តចូលបម្រើការងារជាគ្រូពេទ្យព្យាបាលជំងឺកូវីដ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។

បើតាមសាច់ញាតិរបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នសពរបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានបូជានៅវត្តអូរទ្រេះ ខេត្តព្រះសីហនុ និង រៀបចំបូជាតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ការស្លាប់របស់អ្នកគ្រូពេទ្យរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមចាត់ទុកថា ជាវិរនារីអាវស ស្ថិតនៅក្នុងចិត្តក្រុមការងារជានិច្ចដោយបានការលះបង់នេះធំធេងណាស់សំរាប់ជាតិកម្ពុជាទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង