Cct850x100 1
1800px x h300px kh

ទោះជាក្នុងដំណាក់កាលវិបត្តិកូវីដ១៩ក៏ដោយ តែគម្រោងយៀក ថៃកំពង់ផែភ្នំពេញនៅដំណើរការសាងសង់យ៉ាងរលូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងយៀក ថៃ កំពង់ផែភ្នំពេញនៅដំណើរការសាងសង់

(ភ្នំពេញ)ក្រុមហ៊ុនយៀក ថៃ គ្រុប កាលពីថ្ងៃទី២៨ខែសីហានេះបានប្រារព្ធនូវកម្មវិធី ខែមាស ខែកញ្ញា ដែលមានការជំរុញលក់ និង promotionបន្ត និងមានការចាប់រង្វាន់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ការចែកចាយរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ និង រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ហើយការទទួលបាននេះគឺនឹងបញ្ចប់ត្រឹមចុងខែនេះប៉ុណ្ណោះ។

យោងតាមអ្នកគ្រប់គ្រងផ្នែកលក់នៃគម្រោងយៀក ថៃ កំពង់ផែភ្នំពេញ(Yuetai Phnom Penh Harbour)បានអោយដឹងថា៖ ទោះបីជាទទួលរងផលប៉ះពាល់នៃវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ គម្រោងយៀក ថៃកំពង់ផែភ្នំពេញនៅតែបន្តរីកចម្រើននិងទទួលបាននូវការគាំទ្រនិងការស្រឡាញ់ពីអតិថិជនជាច្រើន។

ក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងយៀក ថៃ កំពង់ផែភ្នំពេញដំណាក់កាលទី៤ អគារ4Cនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនឹងប្រគល់ផ្ទះជូនអតិថិជនរបស់ខ្លួន។

កម្មវិធី ខែមាស ខែកញ្ញា ដែលមានការជំរុញលក់ និង promotionខាងលើតាមពិតទៅគឺត្រូវអញ្ជើញភ្ញៀវកិត្តិយសនិងអតិថិនជនជាច្រើនដើម្បីចូលរួម ក៏ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីចូលរួមជាមួយវិធានការបង្ការការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនសម្រេចមិនអញ្ជើញភ្ញៀវឱ្យចូលរួមព្រឹត្តិការណ៍នេះទេ។

ទោះបីជាស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ១៩យ៉ាងនេះក៏ដោយ ប៉ុន្តែគម្រោងរបស់ក្រុមហ៊ុននៅតែទទួលបានការពេញនិយមនិងគាំទ្រពីអតិថិជនដដែល ហើយតែងតែទទួលបានអតិថិជនចូលមកធ្វើការទិញតាមប្រព័ន្ធអ៊ីនធឺណិតនិងតាមទូរស័ព្ទមិនឈប់ឈរឡើយ។

អគារ 4C គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំងមូល ដែលជាគម្រោងអគារភ្លោះ ហើយអគារមួយទៀតគឺជាអគារ 4D ។

អគារ 4C មានបន្ទប់ខុនដូ ចំនួន ៦០០ យូនីត ដែលខុនដូនីមួយៗមានទំហំ ៣០ ម៉ែត្រការ៉េ,៣៨ ម៉ែត្រការ៉េ ,៥០ ម៉ែត្រការ៉េ និង ៦២ ម៉ែត្រការ៉េ ដែលអាចផ្តល់ជូនអតិថិជននូវជម្រើសកាន់តែច្រើនដើម្បីជ្រើសរើស។

អគារនេះត្រូវបានគេរំពឹងថាបញ្ចប់ការសាងសង់ នឹងប្រគល់ជូនអតិថិជននៅចុងឆ្នាំនេះហើយ។

ចំណែកឯ អគារ 4Dវិញគឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំក្រោយ ដែលមានបន្ទប់ខុនដូ ចំនួន ៥០០ យូនីត។

មិនថាជាផ្ទះល្វែង ឬក៏ ខុនដូ(អាផាតមេន)ឡើយ គម្រោងយៀក ថៃ កំពង់ផែភ្នំពេញ សុទ្ធតែនឹងអាចផ្តល់ជូនអតិថិជននូវជម្រើសកាន់តែប្រសើរ និងកាន់តែមានផាសុកភាពក្នុងការរស់នៅនិងការវិនិយោគនាពេលអនាគត។

ចំណែកឯគម្រោងYUETAI THE GARDENរបស់ក្រុមហ៊ុនយៀកថៃគ្រុបវិញក៏មានសកម្មភាពជំរុញការលក់ និង promotionផងដែរ ដែលអតិថិនជនធ្វើការបង់ដំបូងដ៏ទាបបំផុតក្នុងការទិញហាងលក់ទំនិញ ដែលតំបន់សាងសង់ហាងនេះ ត្រូវបានបើកដំណើរការហើយ និងសូមស្វាគមន៍អតិថិជនមកកាន់ទីនេះដើម្បីទស្សនាផ្ទាល់។

【ភាពរឹងមាំនិងសមត្ថភាពរបស់ក្រុមហ៊ុនអភិវឌ្ឍន៍】ក្រុមហ៊ុនyuetai international group ត្រូវបានបង្កើតឡើងនៅទីក្រុងហុងកុង ហើយបានចាប់ផ្តើមចូលទៅទីផ្សារក្រៅប្រទេសក្នុងឆ្នាំ ២០១១ ដោយបានយកប្រទេសកម្ពុជាជាចំណតដំបូងរបស់ខ្លួន ខិតខំអភិវឌ្ឍន៍និងបង្កើតថ្មីនូវអាជីវកម្មចំរុះក្នុងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ ការគ្រប់គ្រងអាជីវកម្ម សេវាកម្មអចលនទ្រព្យ ការអប់រំអន្តរជាតិនិងវិស័យផ្សេងៗទៀត ដោយសុទ្ធតែទទួលបានការរីកចម្រើនយ៉ាងខ្លាំង។

【ទីតាំងដ៏ល្អឥតខ្ចោះ】មានទីតាំងស្ថិតនៅជាប់នឹងព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ ដែលមានចំងាយតែ ១ គីឡូមែត្រប៉ុណ្ណោះ គឺស្ថិននៅចំទីតាំងពិសេសល្អគ្មានពីរ។ ជាងនេះទៅទៀត ក៏ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ទេសភាពនៃដងទន្លេដែលមានចម្ងាយ២ គីឡូម៉ែត្រ គឺមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ។ ហើយនៅជំវិញប្រមូលផ្តុំដោយការកំសាន្ត ទេសចរណ៍ ពាណិជ្ជកម្ម ការថែទាំសុខភាពនិងការអប់រំ។ល។

【ហេដ្ឋារចនាសម្ព័ន្ធពេញលេញ】 គម្រោងនេះមានទីតាំងនៅជាប់នឹងព្រះបរមរាជវាំង ដែលពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ។ នៅក្នុងបរិវេណ២គីឡូមែត្រគឺពោរពេញទៅដោយមន្ទីរពេទ្យ សាលារៀន ការដើរទិញឥវ៉ាន់ កន្លែងកំសាន្ត ការកំសាន្តជាដើម។ ហើយនៅក្នុងគម្រោងនេះផ្ទាល់ក៏មានទីតាំងពាណិជ្ជកម្មដែលមានទំហំរហូតដល់ ១២០.០០០ ម៉ែត្រការ៉េ និងមានអាងហែលទឹក កន្លែងហាត់ប្រាណ និងមានក្លឹបកំសាន្តកម្រិតខ្ពស់ថែមទៀតផង។

【ការធ្វើដំណើរងាយស្រួល】 គម្រោងនេះគឺនៅជាប់នឹងមហាវិថីព្រះស៊ីសុវត្ថិ ដោយអាចទៅកាន់ទីតាំងល្បីៗ ដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិ រម្យមណីយដ្ឋានវត្តភ្នំ ក្នុងរយៈពេលតែ ៥ នាទីប៉ុណ្ណោះ។

【ទំហំនៃគម្រោង】មានផ្ទៃដីសរុប៖ ១១០,០០០ ម៉ែត្រការ៉េ, ផ្ទៃដីសាងសង់សរុប៖ ១,៥ លានម៉ែត្រការ៉េ ដោយបែងចែកជា ៤ ដំណាក់កាលសម្រាប់ការអភិវឌ្ឍន៍ ដំណាក់កាលទី១គឺសាងសង់សណ្ឋាគារ ដំណាក់កាលទី ២ សាងសង់ CBD ដំណាក់កាលទី៣ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងដំណាក់កាលទី ៤គឺ លំនៅដ្ឋានលំដាប់ខ្ពស់។

【ប្រភេទគម្រោង】 គឺជាគម្រោងអភិវឌ្ឍន៍ទីក្រុងចំរុះលំដាប់ពិភពលោក។ គឺជាគម្រោងដែលរួមបញ្ចូលនូវអាផាតមិនប្រណិតៗ សណ្ឋាគារលំដាប់ផ្កាយ៥ អគារការិយាល័យលំដាប់ថ្នាក់A និងហាងលក់មាសជាដើម។ អាចបំពេញតម្រូវការរបស់ប្រជាជនទីក្រុងភ្នំពេញដែលមានចំណូលខ្ពស់ក្នុងការរស់នៅ ការធ្វើការ ធុរកិច្ច អាជីវកម្ម ការធ្វើដំណើរ ការដើរទិញទំនិញ ការកំសាន្ត ទំនាក់ទំនងសង្គម និងការលំហែជាដើម។

【ផលិតផលគម្រោង】បន្ទប់ទោល បន្ទប់គេងមួយនិងបន្ទប់ទទួលភ្ញៀវមួយ ហាងលក់ទំនិញ និងអគារការិយាល័យ។


ពាក្យទាក់ទង: កំពង់ផែ
Khcct banner

អត្ថបទទាក់ទង