Cct850x100 1
1800px x h300px kh

អាមេរិកបានប្រើដ្រូនវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅទីក្រុងកាប៊ុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Reuters

អាមេរិក៖ កងកម្លាំងអាមេរិក បានបើកការវាយប្រហារដោយដ្រូននៅទីក្រុងកាប៊ុលនៅថ្ងៃអាទិត្យនេះដោយផ្តោតលើអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់នៅក្នុងរថយន្ត ដែលមានបំណងវាយប្រហារព្រលានយន្តហោះកាលពីបីថ្ងៃមុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ីនហួរបានចុះផ្សាយនៅថ្ងៃទី ២៩ ខែសីហា។

ការរាយការណ៍ជាលើកដំបូងដោយរ៉យទ័រ បានឲ្យដឹងថា នេះគឺជាប្រតិបត្តិការលើកទី ២ ដោយកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានចាប់តាំងពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាម បានវាយប្រហារអាកាសយានដ្ឋានកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ទាហានអាមេរិក ១៣ នាក់និងជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ដែលព្យាយាមរត់ចេញពីប្រទេស។

កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបាននិយាយថា ស្ថានភាពនៅប្រលានយន្តហោះកាន់តែមានគ្រោះថ្នាក់ខ្លាំង ហើយមេបញ្ជាការយោធាបានប្រាប់លោកថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធមួយទៀតទំនងជាខ្លាំងជាងនេះនៅក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោងខាងមុខ។

មន្រ្តីអាមេរិកម្នាក់បាននិយាយថា ការវាយប្រហារនៅថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងដោយដ្រូនពីខាងក្រៅប្រទេសអាហ្វហ្គានីស្ថាន ហើយនេះជាការផ្ទុះលើកទី២ បន្ទាប់ពីការបង្ហាញសារធាតុផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់។

សាក្សីពីរនាក់បាននិយាយថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់រ៉ុក្កែតដែលបានបាញ់ចំផ្ទះមួយនៅតំបន់ផ្នែកខាងជើងនៃព្រលានយន្តហោះ ប៉ុន្តែមិនមានការបញ្ជាក់ភ្លាមៗទេ។

មន្ទីរបញ្ជកោណបាននិយាយថា ការវាយប្រហារនេះ បានសម្លាប់អ្នករៀបចំផែនការនិងអ្នកសម្របសម្រួល ISIS-K ពីរនាក់និងម្នាក់ទៀតបានរងរបួស៕

Khcct banner

អត្ថបទទាក់ទង