Yearendyearend1140x150

ទាហានកាហ្សាក់ស្ថាន៤នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងអាវុធមួយនៅភាគខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ FOR.kg

កាហ្សាក់ស្ថាន៖ ផ្ទុះឃ្លាំងអាវុធមួយនៅរដ្ឋហ្សាមប៊ីល (Zhambyl) ភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន បានឆាបឆេះនិងផ្ទុះនៅល្ងាចថ្ងៃទី ២៦ ដោយសម្លាប់ទាហាន ៤ នាក់ និង ២៨ នាក់ផ្សេងទៀតបានរងរបួស។នេះបើយោងតាមសន្និសីទសារព័ត៌មានរួមគ្នាមួយ ធ្វើឡើងដោយក្រសួងការពារជាតិកាហ្សាក់ស្ថាននិងក្រសួងស្ថានការណ៍គ្រាអាសន្ននៅថ្ងៃទី ២៧នេះ។

រដ្ឋមន្ត្រីការពារជាតិកាហ្សាក់ស្ថាន Yermekbayev បាននិយាយថា ឃ្លាំងអាវុធបានឆាបឆេះនៅម៉ោង ១៩ ៖ ០០ នៅថ្ងៃទី ២៦ ហើយការផ្ទុះមួយទៀតបានកើតឡើងមួយម៉ោងបន្ទាប់។ កាផ្ទុះជាបន្តបន្ទាប់ជាង ១០ ដង ដែលមានអាំងតង់ស៊ីតេខុសគ្នា។ ឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានជនស៊ីវិលរងរបួសឡើយ តែទាហាន ៤ នាក់បានស្លាប់ក្នុងអំឡុងពេលពន្លត់ភ្លើង។

រដ្ឋាភិបាលកាហ្សាក់ស្ថាន បានបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតហេតុការណ៍នេះ។ ការវិនិច្ឆ័យបឋមមិនច្រានចោលការខូចខាត ដោយចេតនាឬការរំលោភលើច្បាប់សុវត្ថិភាពនិងមូលហេតុផ្សេងទៀតទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថ្ងៃនេះ នៅថ្ងៃទី ២៧ បន្ទាប់ពី ការផ្ទុះនេះប្រជាជនសរុបចំនួន ១២០០ នាក់នៅក្នុងភូមិក្បែរឃ្លាំងអាវុធត្រូវបានជម្លៀសចេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង