Yearendyearend1140x150
Img 0571

មួយថ្ងៃថៃមាន«សំណល់កូវីដ»ប្រហែល១០០តោន ខណៈសមត្ថភាពដុតបានតែ៧០តោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ថៃ៖កាកសំណល់ដែលបម្រើដល់ការទប់ស្កាត់កូវីដ-១៩ក្នុងប្រទេសថៃមានប្រហែល១០០ តោន ក្នុង១ថ្ងៃ ខណៈដែលសមត្ថភាពដុតមានត្រឹមតែ ៧០ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ចំនួននេះធ្វើឲ្យកាកសំណល់នៅគរនៅកន្លែងដុតកាន់តែច្រើនឡើងៗ។

យោងតាមតួលេខពីរដ្ឋបាលទីក្រុងបាងកក បានឱ្យដឹងថា ប្រហែល ៣៨ ភាគរយ នៃកាកសំណល់កូវីដ១៩ទាំងអស់ អាជ្ញាធរប្រមូលបានក្នុងទីក្រុងបាងកក និងខេត្តជុំវិញមានផ្ទុក ខណៈករណីកូវីដ-១៩ នៅប្រទេសថៃកំពុងមានការកើនឡើងយ៉ាងខ្លាំង។

កាកសំណល់មានលាយសំរាមឆ្លងពីមន្ទីរពេទ្យ និង កន្លែងដាក់អ្នកជំងឺកូវីដ -១៩ ផ្សេងទៀត។ចំនួននេះ បានកើនឡើងស្របគ្នាជាមួយនឹងការឆ្លង ប៉ុន្តែវាមិនត្រឹមតែនៅក្នុងកន្លែងទាំងនេះទេ កាកសំណល់ឆ្លងបានប្រមូលផ្តុំពាសពេញប្រទេសធ្វើឲ្យបរិមាណកាកសំណល់បានកើនលឿនហួសពីសមត្ថភាពរបស់ឡដុត។

មន្ត្រីបរិស្ថានប្រតិបត្តិការនៃមជ្ឈមណ្ឌលគ្រប់គ្រងកាកសំណល់ថៃ បានចាត់ទុកបញ្ហានេះ ជាការរំខានយ៉ាងខ្លាំងដល់កម្មករ កាកសំណល់ឆ្លងប្រហែល ៣០ តោនត្រូវបានប្រមូលពីមន្ទីរពេទ្យជាង ៥០០ ហើយនាំយកមកទីនេះជារៀងរាល់ថ្ងៃ។ ទោះយ៉ាងណាក៏ដោយឡដុតរបស់ពួកគេមានសមត្ថភាពដុតបានប្រហែល ១៦ តោនក្នុងមួយថ្ងៃប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង