Yearendyearend1140x150

រដ្ឋបាលខេត្តព្រះសីហនុសម្រេចបើកដំណើរការផ្សារចំនួន៣បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ផ្សារលើក្រុងព្រះសីហនុ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ខេត្តព្រញសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យដំណើរការផ្សារចំនួន៣ មានដូចជា ផ្សារលើ ផ្សារដារ៉ាសំណាង និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ហៅផ្សារចិន)នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌ និងបានឆ្លងកាត់ការត្រួតពិនិត្យនិងវាយតម្លៃពីអនុគណៈកម្មការទី៦។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីមានការត្រួតពិនិត្យពីអនុគណៈកម្មការទី៦ (អនុគណៈកម្មការរៀបចំ គ្រប់គ្រងផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ដូររបស់ប្រជាពលរដ្ឋ) ដើម្បីចូលលក់បាន អាជីវករនៃផ្សារទាំង៣ត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន។

លក្ខខណ្ឌទាំងនោះមានដូចជា អាជីវករដែលអនុញ្ញាតឱ្យចូលលក់ដូរបានលុះណាតែមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដង, ត្រូវយកសំណាករកមេរោគកូវីដ-១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រង ផ្សារឬអាជ្ញាធរមូលដ្ឋាន, ក្នុងផ្សារត្រូវបាញ់ថ្នាំ/អាកុល សម្លាប់មេរោគរាល់សប្តាហ៍។

ទន្ទឹមនឹងនេះ អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឱ្យមានលក្ខណៈស្រឡះទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់អោយរបៀបរៀបរយ មានអាកុល ពាក់ម៉ាស់និងមិនអនុញ្ញាតឱ្យប្រមូលផ្ដុំគ្នាឡើយ ហើយអតិថិជនត្រូវតែតម្រង់ជួរដោយរក្សាគម្លាតឱ្យបាន១,៥ ម៉ែត្រពីគ្នា។

រដ្ឋបាលខេត្តបន្តថា ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារ ម្ចាស់ផ្សារឬមន្ត្រីមានសមត្ថកិច្ចហើយត្រូវបានរកឃើញថាមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផ្អាកមិនឱ្យប្រកបអាជីវកម្មនៅក្នុងផ្សារឡើយ។

រដ្ឋបាលខេត្តបានបញ្ចាក់ថា មកដល់ពេលនេះ ក្រុមការងារអនុគណៈកម្មការទី៦ បានទទួលពាក្យស្នើសុំបើកដំណើរការផ្សារឡើងវិញចំនួន០២ផ្សារទៀត គឺផ្សារវាលរេញ និងផ្សារអូរចំណារ។ ក្នុងនោះក្រុមការងារអនុគណៈកម្មការទី៦ នឹងចុះទៅត្រួតពិនិត្យតាមពាក្យស្នើសុំនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង