Yearendyearend1140x150

ខាម៉ាឡាហារីស៖បណ្តាញ«សម្ព័ន្ធមិត្ត»នៅអាស៊ីអាគ្នេយ៍ជាគន្លឹះទប់ឥទ្ធិពលរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស ប្រភពរូប៖ CNA

សិង្ហបុរី៖អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស កំពុងបំពេញទស្សនកិច្ចមួយជុំនៅអាស៊ី ហើយបច្ចុប្បន្ននេះលោកស្រីកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី និង បានជួបជាមួយលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី។ថ្លែងបិទបញ្ជប់ទស្សនកិច្ចនៅថ្ងៃនេះ លោកស្រី ខាម៉ាឡា ហារីស បានចាត់ទុកការរៀបចំបណ្តាញ«សម្ព័ន្ធមិត្ត»នៅអាស៊ីអាគ្នេយ៍ គឺជាគន្លឹះទប់ឥទ្ធិពលរបស់មហាអំណាចិន។

ថ្លែងពីទឹកដីសិង្ហបុរីនៅថ្ងៃនេះ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស ថ្លែពីគោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និង ការទប់ឥទ្ធិពលរបស់ចិន។ហើយដំណើរទស្សនៈកិច្ចរបស់លោកស្រី ហារីស ទៅកាន់អាស៊ីលើកនេះ មានគោលបំណងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាញសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍។

បើតាមខាម៉ាឡា ហារីស ការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាញសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា វាជាគន្លឹះក្នុងការគ្រប់គ្រងឥទ្ធិពលរបស់ប្រទេសចិន។ចិនដែលអាមេរិកចោទប្រកាន់ថា បាននឹងកំពុងពង្រីកឥទ្ធិពរបស់ខ្លួននៅតំបន់អាស៊ីតាមរយៈពង្រីកឥទ្ធិពលដែនសមុទ្រ និង ពាណិជ្ជកម្មតាមគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ខាម៉ាឡា ហារីស នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំក្នុងតំបន់របស់អាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់។ ហើយអាមេរិក កំពុងធ្វើឲ្យច្បាស់ថា ខ្លួនមានការប្តេជ្ញាចិត្តចំពោះតំបន់នេះនិងក្លាយជាផ្នែកមួយនៃឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជក់ថា លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី មេដឹកនាំជាន់មហាអំណាចលោកខាងលិចរូបនេះនឹងបន្តទៅបំពេញទស្សកិច្ចជាផ្លូវការនៅប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង