Yearendyearend1140x150

WHOផ្តល់ជំនួយជាង៣២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងWHOប្រចាំកម្ពុជា និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល។

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៤ សីហានេះ បានប្រគល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួនជាង៣២ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។ពិធីផ្តល់ជំនួយរៀបចំឡើងដោយមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រនេះមានជាអាទិ៍ ១) សម្ភារៈប្រព័ន្ធត្រជាក់ រួមមាន រថយន្តបំពាក់ប្រព័ន្ធត្រជាក់ធុនធ្ងន់សម្រាប់ដឹកវ៉ាក់សាំង ចំនួន៣គ្រឿង និងបរិក្ខារបន្ទាប់បន្សំ ២) សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ រួមមាន ម៉ាស់ ចំនួន 160.000ម៉ាស់ ស្រោមដៃចំនួន 160.000 និងដែលណងដៃ ចំនួន 8.75ដប និង ៣) សម្ភារៈអប់រំសុខភាព ចំនួន 300.000 ដែលសរុបជាទឹកប្រាក់ចំនួន USD 328,076.50។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានថ្លែងថា  រហូតមកដល់ ពេលនេះស្ថានភាពនៃការរាលដាលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ អាចគ្រប់គ្រងបាន។ លោកស្រី វេជ្ជបណ្ឌិត បានគូសរំលេចថា អង្គការសុខភាពពិភពលោកនឹងនៅតែបន្តកិច្ចសហការ និងគាំទ្រវិស័យសុខា ភិបាលកម្ពុជា មិនត្រឹមតែការប្រយុទ្ធនឹងជំងឺកូវដ-១៩ ប៉ុណ្ណោះទេ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា។កម្ពុជាបានចាត់ទុកការខិតខំនេះ គឺជាការចូលរួមចំណែក ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតនៃកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង