Yearendyearend1140x150
Img 0571

ឧកញ៉ា ស្រី ចាន់ថន ប្រកាសពីគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ ផ្ដល់ឱ្យ

ភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង បំណងជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនពរលរដ្ឋខ្មែរ។រោងចក្រកែច្នៃផ្លែឈើស្រស់ជាច្រើនមុខរួមមាន៖ ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង។

ឧកញ៉ា ស្រី ចាន់ថន បានប្រាប់ស៊ីស៊ីថាមស៍ថា លោកបានត្រៀមរួចរាល់អស់ហើយទាំងម៉ាស៊ីន ទាំងអ្នកជំនាញ ដោយឡែកនៅតែរើសទីតាំងដើម្បីសាងសង់តែប៉ុណ្ណោះ។លោកថា ការបង្កើតនូវរោងចក្រនេះឡើង គឺក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស។

លោកឧកញ៉ា សង្កត់ធ្ងន់ថា «លោកមានបំណងដើម្បីបញ្ជាក់អោយបរទេសដឹងថា ជនជាតិខ្មែរក៏អាចផលិតបាននូវផលិតផលនានា ដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះបានផងដែរ»។ 

លោកឧកញ៉ាបន្ថែមថា ដោយសារតែការរីករាលដាល នៃជម្ងឺកូវីត-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជារបស់លើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតធ្វើឱ្យប្រជាពលរដ្ឋកសិករពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលដែលប្រមូលបាន។ ដូច្នេះលោកបានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិអោយបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាតិ ដែលអាចផ្ដល់ការងារ ជា ច្រើនដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង