Yearendyearend1140x150

អាមេរិក-សិង្ហបុរីកំពុងឈានចូលនៃភាពដៃគូក្នុងវិស័យថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រាប់ពីឆ្វេងគឺលោកស្រី ខាម៉ាឡា ហែរីស (Kamala Harris) អនុប្រធានាធិបតីអាមេរិក និង លោក លី សៀនឡុងនាយករដ្ឋមន្ត្រីសិង្ហបុរី។ប្រភពរូប៖ CNA

សិង្ហបុរី៖លោកស្រី ខាម៉ាឡា ហែរីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសសិង្ហបុរី។ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំជាន់ខ្ពស់អាមេរិករូបនេះនឹងជួបជាមួយលោក លី សៀនឡុងនាយករដ្ឋមន្ត្រីសិង្ហបុរី។ក្នុងជំនួបនោះអាមេរិក-សិង្ហបុរី បានព្រមព្រៀងក្នុងភាពជាដៃគូ ដើម្បីសហការគ្នាល្អប្រសើរ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយចប់ជំនួបនៅថ្ងៃនេះ មេដឹកនាំសហរដ្ឋអាមេរិកនិងសិង្ហបុរី បានព្រមព្រៀងក្នុងភាពជាដៃគូ ដើម្បីសហការគ្នាល្អប្រសើរលើសកម្មភាពអាកាសធាតុ អភិបាលកិច្ចបរិស្ថាន ការដឹកជញ្ជូន ហរិញ្ញវត្ថុ សន្តិសុខតាមអ៊ីនធឺណែត ការអភិវឌ្ឍប្រកបដោយចីរភាព និង ដំណោះស្រាយកាបូនទាប។

លោក លី សៀនឡុង និងលោកស្រី ខាម៉ាឡា ហែរីស បានបង្ហាញពីភាពជាដៃគូអាមេរិក-សិង្ហបុរី ស្ដីពី អាកាសធាតុនឹងបង្កើតឱកាសសម្រាប់អាជីវកម្ម និងកម្មករនៅក្នុងវិស័យលូតលាស់បៃតងរួមទាំង ការផ្លាស់ប្តូរថាមពលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ការដឹកជញ្ជូនប្រកបដោយចីរភាព ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ។

សិង្ហបុរីបានបង្ហាញផែនការបៃតង ២០៣០ ដែលជា “ចលនាជាតិទាំងមូល” ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។វិស័យនេះផ្តោតសំខាន់មួយ គឺការរីកលូតលាស់សេដ្ឋកិច្ចបៃតង ដើម្បីបង្កើតការងារថ្មីលើការផ្លាស់ប្តូរឧស្សាហកម្មនិងប្រើប្រាស់និរន្តរភាពជាគុណសម្បត្តិប្រកួតប្រជែង។

យោងតាមសេចក្តីថ្លែងការណ៍រួមគ្នាបានឲ្យដឹងថា ប្រទេសទាំងពីរបានគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាសកល ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ហើយបានប្តេជ្ញាយ៉ាងពេញលេញក្នុងការអនុវត្តក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការចាត់វិធានការអាកាសធាតុផ្សេងៗ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីរូបនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ទៅកាន់ប្រទេសសិង្ហបុរីកាលពីមួយខែមុន ដោយលោកលី បាននិយាយថាដំណើរទស្សនកិច្ចកម្រិតខ្ពស់សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះតំបន់និងបង្ហាញថា ខ្លួនមាន“ជំហរយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច” នៅអាស៊ីអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង