Yearendyearend1140x150

អង្គការសហប្រតិបត្តិការអ៊ីស្លាមបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CCTV Plus

អាហ្វហ្គានីស្ថាន៖ អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌។

ផ្តួចផ្តើមដោយអារ៉ាប៊ីសាអ៊ូឌីត ដែលទីស្នាក់ការកណ្តាលរបស់ក្រុមនេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅអាហ្វហ្គានីស្ថានឈានដល់ការមូលមតិគ្នាឱ្យបានឆាប់ ដើម្បីបង្កើតរដ្ឋាភិបាលអ៊ីស្លាមរួមបញ្ចូលគ្នាមួយ។

OIC យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះនៅអាហ្វហ្គានីស្ថាន ដោយសារជំងឺរាតត្បាតនិងគ្រោះរាំងស្ងួត ហើយបានអំពាវនាវឱ្យប្រទេសជាសមាជិកដៃគូ និងស្ថាប័នហិរញ្ញវត្ថុផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅពេលបិទកិច្ចប្រជុំ។

រដ្ឋជាសមាជិករបស់ OIC នឹងបន្តគាំទ្រអាហ្វហ្គានីស្ថានក្នុងការសម្រេចបាននូវសន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយតាមដែលអាចធ្វើទៅបានដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។

កិច្ចប្រជុំនេះ ក៏បានប្រកាសផងដែរថា គណៈប្រតិភូរបស់ OIC នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ដើម្បីបញ្ជូនសាររបស់ OIC អំពីការគាំទ្រសន្តិភាពនិងការផ្សះផ្សាជាតិ និងសម្របសម្រួលគ្រប់ភាគីទាំងអស់ ដើម្បីធ្វើការរួមគ្នា និងធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនអាហ្វហ្កានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង