Cct850x100 1
1800px x h300px kh

បាតុករ៣៥នាក់ត្រូវបានប៉ូលីសថៃចាប់ខ្លួនក្រោយប្រមូលផ្តុំតវ៉ាប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មាន The Nation Thailand

ថៃ៖ប៉ូលីសបានចាប់ខ្លួនមនុស្ស ៣៥ នាក់កាលពីថ្ងៃអាទិត្យ ពីបទចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ការចាប់ខ្លួននេះធ្វើឡើង នៅក្នុងសង្កាត់ Ratchathewi នៃទីក្រុងបាងកក ប្រទេសថៃ។នេះបើយោងតាមសារព័ត៌មាន The Nation Thailand។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅវិមានជ័យជំនះ កាលពីល្ងាចថ្ងៃអាទិត្យ បានរារាំងបានបិទផ្លូវមិនឱ្យបានការធ្វើដំណើរ និងថែមទាំងបានគប់កាំជ្រួចភ្លើង និង គ្រាប់បែកប៉ីងប៉ុងទៅប៉ូលីសដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ ដើម្បីគ្រប់គ្រងស្ថានការណ៍។

ក្រុមប៉ូលីសរបស់រដ្ឋាភិបាលថៃ បានចាប់ខ្លួនមនុស្ស ៣៥ នាក់ រឹបអូសម៉ូតូ ២០ គ្រឿង ព្រមទាំងកាំភ្លើង និងគ្រឿងផ្ទុះមួយចំនួនទៀត។

សូមបញ្ជាក់ថា បាតុកម្មដែលមានស្ទើរជារៀងរាល់សប្តាហ៍ គិតចាប់ពីចលនាប្រជាធិបតេយ្យនិស្សិត បានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីខែកក្កដាឆ្នាំ២០២០ ទាមទារឱ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងរបបរាជានិយមឱ្យបានស៊ីជម្រៅ និងទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងដោយសារការគ្រប់គ្រងកូវីដ។ចាប់ពីថ្ងៃទី ១ ខែកក្កដារហូតដល់ថ្ងៃទី ២២ ខែសីហា ប៉ូលីសបានកោះហៅបុគ្គល ១១៨ នាក់ ដែលក្នុងនោះមាន ១៦ នាក់ ជាមេដឹកនាំបាតុកម្ម និង ១០២ នាក់ជាអ្នកចូលរួមបាតុកម្ម៕

Khcct banner

អត្ថបទទាក់ទង