Cct850x100 1
1800px x h300px kh

យោធាកាណាដាបន្តជើងហោះហើរទៅកាន់ទីក្រុងកាប៊ុល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក ចាស្ទីន ទ្រូដូ ។រូបភាព៖ ស៊ិនហួរ

កាណាដា៖ នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថាសំភារៈយោធានិង របស់កងកម្លាំងប្រដាប់អាវុធរបស់កាណាដា បានមកដល់មូលដ្ឋាននៅអាហ្វហ្គានីស្ថានដើម្បីជួយប្រជាជនកាណាដា អាហ្វហ្គានីស្ថាន និងក្រុមគ្រួសាររបស់ពួកគេដែលជាប់នៅទីនោះឱ្យមានសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ស៊ីនហួរ។ 

នាយករដ្ឋមន្រ្តីកាណាដា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅបានអះអាងថា កងកម្លាំងប្រដាប់អាវុធកាណាដាបានបន្តការហោះហើរទៅកាន់អាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលនៅកម្រិតយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តដទៃទៀតដោយជួយធ្វើឱ្យជនជាតិកាណាដា អាហ្វហ្គានីស្ថាន និងគ្រួសាររបស់ពួកគេមានសុវត្ថិភាព ។

លោក Trudeau បានបន្ថែមថា យន្តហោះ CAF CC-177 ចំនួនពីរគ្រឿងនឹងធ្វើការហោះហើរជាទៀងទាត់ទៅកាន់ទីក្រុងកាប៊ុលដើម្បីពន្លៀនការជម្លៀសប្រជាជនពីអាហ្វហ្គានីស្ថាន។

ចំណែករដ្ឋមន្រ្តីក្រសួងការពារជាតិលោក Harjit Sajjan បានឱ្យដដឹងទៀតថា ការហោះហើរទៅមករបស់កងកម្លាំងប្រដាប់អាវុធកាណាដាទៅកាន់អាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃនឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះក្រោមប្រតិបត្តិការOp AEGIS។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបញ្ចាក់ថា ប្រតិបត្តិការ Aegis ត្រូវបានរចនាឡើងសម្រាប់យោធាដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជននៅអាហ្វហ្គានីស្ថាន៕

Khcct banner

អត្ថបទទាក់ទង