Cct850x100 1
1800px x h300px kh

ក្រុមហ៊ុន ជឺយូវនីសិន បានផ្តល់ជំនួយដល់ក្រុមគ្រួសារដែលលំបាកខ្លាំងជាលើកទីបី

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមហ៊ុន ជឺយូវនីសិន បានផ្ដួចផ្ដើមផ្ដល់ជំនួយសប្បុរសធម៌ជាលើកទី៣ ទៅដល់គ្រួសារដែលជួបប្រទះការខ្វះខាត ទីទ័លក្រខ្លាំងនៅខេត្តព្រះសីហនុ ខណៈវិបត្តិកូវីដមិនទាន់បានធូរស្បើយនៅឡើយ។

បើតាមអ្នកតំណាងនៃកមម្មវិធីសប្បុរសធម៌នេះ បានឱ្យដឹងថា ទង្វើរសប្បុរសធម៌គឺជាសេចក្តីស្រលាញ់បីដូចជាសមុទ្រខ្សាច់ដ៏ខៀវស្រស់បំព្រង ដើម្បីឱ្យមនុស្សដែលកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម អាចមើលឃើញក្តីសង្ឃឹមនៃជីវិតថ្មីម្តងទៀត ។ហើយមនុស្សដែលរស់នៅក្នុងស្ថានភាពលំបាក អាចមានអារម្មណ៍ថាមានទទួលភាពកក់ក្តៅពីពិភពលោកនេះ។

អ្នកតំណាងកម្មវិធីបន្តថា ការងារសប្បុរសធម៌គិតមកទល់ថ្ងៃនេះ ជាដំណាក់កាលទី៣ ហើយ ដែលបានបន្តចុះជួយក្រុមគ្រួសារទីទ័លក្រ នៅសង្កាត់ទី ៣ នៃទីក្រុងព្រះសីហនុ។

លោក ម៉ា ប៉ ប្រធានក្រុមហ៊ុន ជឺយូវនីសិន កម្ពុជា បានថ្លែងថា គ្រួសារដែលក្រុមការងារបានចុះជួយ គឺជាគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក្ក ព្រោះសមាជិកម្នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីទទួលការព្យាបាលជំងឺកូវីដ-១៩។

ក្រៅពីជួបជាមួយគ្រួសារដែលមានជីវភាពខ្វះខាតមួយនេះ ក្រុមការងារសប្បុរសធម៌ក៏បានជួយ គ្រួសារទី២ ដែលជាគ្រួសារមួយមានតែម្តាយនិងកូនតូច៤នាក់ ហើយពួកគេមិនមានផ្ទះខ្លួនឯងទេ គឺជួលផ្ទះពីគេដែលសង់ឡើងសមញ្ញបំផុត ព្រមទាំងមិនបានបង់ថ្លៃជួលផ្ទះជិតមួយឆ្នាំហើយ។

ចំណែកគ្រួសារទី ៣ ពួកគេរស់នៅក្នុងផ្ទះឈើបណ្តោះអាសន្នដែលមានតែគ្រែនិងសម្ភារៈប្រើប្រាស់ដ៏សាមញ្ញប៉ុណ្ណោះ ដែលសុទ្ធសឹងតែជាអ្នកជួបប្រទះការខ្វះខាតពិតប្រាកដ។

លោក ម៉ា ប៉ ប្រធានក្រុមហ៊ុន ជឺយូវនីសិន លើកឡើងថា ក្នុងពេលមានជំងឺរាតត្បាត កូវីដ-១៩ នេះ ចាំបាច់ត្រូវការសេចក្តីស្រលាញ់ ដើម្បីលុបបំបាត់ការលំបាកវេទនារបស់ជនខ្វះខាត វាប្រៀបដូចទឹកមួយដំណក់អាចឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យបាន ដូច្នេះសេចក្តីស្រលាញ់ការចូលរួមជួយគ្នាក្នុងគ្រាលំបាក អាចធ្វើឱ្យពិភពលោកកក់ក្តៅបាន។

លោកថា ដោយមើលឃើញពីភាពលំបាកព្រោះអ្នកទាំងនោះ ជាគ្រួសារក្រីក្រ និងកំពុងជាប់ចត្តាឡីស័ក មិនអាចចេញប្រកបរបររកស៊ីអ្វីបាន និងមិនមានចំណូលសម្រាប់គ្រួសារ ដោយពឹងផ្អែកលើការឧបត្ថម្ភនិងជំនួយពីរដ្ឋាភិបាលដើម្បីរស់នៅ។ ក្រុមការងារលោក ក៏បានសូមអំពាវនាវដល់បុគ្គល ឬក្រុមហ៊ុន សហគ្រាសផ្សេងៗ ចូលរួមក្នុងសកម្មភាពបរិច្ចាកសប្បុសធម៌នេះផងដែរ។


ពាក្យទាក់ទង: សប្បរសធម៌ អត្ថបទPR
Khcct banner

អត្ថបទទាក់ទង