Cct850x100 1
1800px x h300px kh

ចិនអនុម័តវាក់សាំងSinopharmសម្រាប់កុមារអាយុពី៣ទៅ១៧ឆ្នាំ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ វាក់សាំង Sinopharm របស់ប្រទេសចិនត្រូវបានក្រុមប្រឹក្សារដ្ឋចិន សម្រេចអនុម័តឱ្យប្រើវ៉ាក់សាំងជាបន្ទាន់សម្រាប់មនុស្សអាយុពី៣ទៅ១៧ឆ្នាំ។នេះបើយោងយោងតាមសារព៌ត៌មានចិន《hubei daily》។

ប្រព័ន្ធផ្សព្វផ្សាយនេះ បានចុះផ្សាយថា ក្រោយពីស្ថាប័ន “យន្តការបង្ការនិងត្រួតពិនិត្យរួមនៃក្រុមប្រឹក្សារដ្ឋចិន” បានពិនិត្យរួច វ៉ាក់សាំងSinopharmដែលផលិតទៅដោយក្រុមហ៊ុន Wuhan Institute of Biological Products ត្រូវបានអនុម័តឱ្យប្រើវ៉ាក់សាំងជាបន្ទាន់សម្រាប់មនុស្សអាយុពី ៣ ទៅ ១៧ ឆ្នាំ។

តាមការបញ្ចាក់ពីក្រុមហ៊ុន វាក់សាំងSinopharmដែលចាក់លើកុមារអាយុពី៣ទៅ១៧ ឆ្នាំ លទ្ធផលគឺ៩៦,១% មានវិជ្ជមាននៃអង់ទីគ័រ ក្រោយពីចាក់ហើយ ពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ តែអាចធ្វើអោយក្តៅខ្លួន ឬឈឺចាប់នៅកន្លែងចាក់ថ្នាំវាក់សាំងតែប៉ុណ្ណោះ ជារួមទៅដូចជាមនុស្សពេញវ័យដែរ។

ក្រុមហ៊ុនWuhan Institute of Biological Products មានទីតាំងទៅខេត្តហូប៊ី ជាបុត្រ សម្ព័ន្ររបស់ក្រុម Sinopharm។ក្រុមហ៊ុននេះអាចមានលទ្ធភាពផលិតវ៉ាក់សាំងបានចំនួន១០០លានដូសក្នុង១ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង